កូនស្រីច្បង ចែមុំ NT Salon ភ្ជាប់ពាក្យហើយ ទៅរៀបការនៅក្រៅស្រុក

0

ក្រោយពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ ក្ដីរំពឹងថា កូនស្រីម្ចាស់ហាង NT Salon នឹងរៀបការផ្អើលស្រុកខ្មែរ មិនត្រូវបានកើតឡើងនោះទេ ដោយសារតែអ្នកស្រី ចាន់ ស្រីនុច ហៅ ចែមុំ NT Salon ប្រកាសថា កូនស្រីមិនរៀបការនៅស្រុកខ្មែរទេ គឺគ្រាន់តែភ្ជាប់ពាក្យហើយ និងចេញទៅរៀបការនៅអាមេរិក។ អ្នកស្រីថា ហេតុផល គឺដោយសារតែអនាគតស្វាមីកូនស្រីរបស់ខ្លួនជាអនិកជននៅអាមេរិក ហើយគ្រួសាររបស់កូនកំលោះពិបាកចុះមក ទើបយកកូនក្រមុំទៅរៀបការនៅអាមេរិក ហត់តែមួយលើកតែម្ដង។

អ្នកស្រី ចាន់ ស្រីនុច ម្ចាស់ហាង NT Salon និយាយថា ក្រោយពេលភ្ជាប់ពាក្យ កូនស្រីនឹងចេញទៅតាមគូដណ្ដឹងនៅ៦ខែក្រោយ ហើយតាមការព្រមព្រៀង អត់រៀបការស្រុកខ្មែរទេ គឺនឹងរៀបការនៅអាមេរិក។ អ្នកស្រីថា បើពិធីមួយនេះ ធ្វើឡើងក្នុងស្រុក គឺពិតជាអញ្ជើញអ្នកសិល្បៈអោយចូលរួមច្រើន ប៉ុន្តែមកពីគម្រោងអត់ធ្វើក្នុងស្រុក ទើបពិធីភ្ជាប់ពាក្យអ្នកស្រីធ្វើធំគួរសម។ អ្នកស្រីថាសប្បាយចិត្ត ដែលក្នុងពិធីភ្ជាប់ពាក្យមានតារាចូលរួមកុះករ ខណៈដែលភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ក៏មកចូលរួមច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here