ឡុង សុភី បោះជំហានយកខ្សែក្រវាត់អន្តរជាតិ លើរេញឆេមពាន

0

ល្ងាចថ្ងៃអាទិត្យ ទី៨ ធ្នូ នេះ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍”ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន”ឈានមកដល់ហើយ ដោយកីឡាករថៃ២រូប ដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូល នឹងតម្រូវអោយប្រកួតគ្នាយកតែម្នាក់ទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលកីឡាករខាងកម្ពុជា ក៏មាន២រូបដួចគ្នា ដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូល ដើម្បីស្វែងរកម្នាក់ទៅដណ្ដើមខ្សែក្រវាត់ជាមួយថៃ នៅថ្ងៃទី២២ ធ្នូ ខាងមុខ។

សមាសភាពខាងកម្ពុជា គឺ កីឡាករ ឡុង សុភី ឬ នី សុភី ដែលជាកីឡាករល្បីឈ្មោះ និងកីឡាករឡើងកូដ គឺ វង្ស វិឆ័យ គឺជាអ្នកប្រកួតគ្នា។ រវាងអ្នកទាំងពីរ អ្នកឈ្នះនឹងឡើងទៅប្រកួតជាមួយកីឡាករថៃ ដែលឈ្នះដូចគ្នា ហើយដណ្ដើមយកខ្សែក្រវាត់ អន្តរជាតិ។ រវាងអ្នកទងពីរ កីឡាករ ឡុង សុភី ត្រូវគេរំពឹងខ្លាំងជាង សម្រាប់ជ័យជម្នះ។ ដោយឡែកអ្នកចាញ់ការប្រកួត ត្រូវទៅប្រកួតយកលេខ៣ នៅវគ្គផ្ដាច់ព្រ័ត្រ។ ទឹកប្រាក់សម្រាប់ការប្រកួតនេះ គឺលេខ១ទទួលបាន៥ពាន់ដុល្លារ លេខ២ ទឹកប្រាក់៣ពាន់ដុល្លារ លេខ៣ទឹកប្រាក់១៥០០ និងលេខ៤ទឹកប្រាក់១០០០ដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here