សុះ ម៉ាច ព្រួយខ្លាចគ្មានអ្នកស្នងតំណែងក្នុងត្រកូល

0

វង្ស សុម៉ាលីន

តារាសិល្បៈពហុជំនាញជើងចាស់លោក សុះ ម៉ាច ដែលរក្សាបានកេរ្តិ៍ឈ្មោះល្បីជាច្រើនឆ្នាំក្នុងវិថីសិល្បៈ។ មកទល់ពេលនេះលោកកំពុងព្រួយបារម្ភខ្លាចគ្មានអ្នកស្នងតំណែងសិល្បៈពីលោកក្នុងត្រកូលគ្រួសារ។

អតីតប្រធានសមាគមសិល្បៈករខ្មែរលោក សុះ ម៉ាច សព្វថ្ងៃត្រូវបានគេដឹងថា មានមុខងារជាគ្រូបង្ហាត់បង្រៀនចម្រៀងនៅក្នុងសាលាឯកជនមួយ។ ខណៈលោកតែងតែមានសកម្មភាព និង សមត្ថភាពអាច បង្ហាត់បង្ហាញ ជំនាញចម្រៀងឱ្យទៅក្មេងៗយុវជនជំនាន់ក្រោយៗ តែលោកបែជាអសមត្ថភាព និងគ្មានសង្ឃឹមថា លោកអាចនឹងបង្ហាត់កូនៗក្រោមដំបូលតែមួយរបស់លោកឱ្យក្លាយជាអ្នកសិល្បៈមួយរូបបាន។ស្របពេលដែលលោកគឺជាបុគ្គលមួយរូបដែលតែងតែព្រួយបារម្ភ និង ខ្វល់ខ្វាយអំពីការបាត់បង់នូវវិស័យសិល្បៈរបស់ខ្មែរ។

យោងតាមការបង្ហោះរបស់លោកបានស្ដែងឱ្យឃើញពីភាពសោកស្ដាយ និង អាក់អន់ស្រពន់ចិត្តជាខ្លាំង ដោយលោកបានសរសេរបង្ហោះអមជាមួយរូបភាពកូនៗទាំងបួនរបស់លោកថា« ក្នុងចំណោមកូនៗទាំង៤នាក់នេះមិនទាន់រកឃើញអ្នកបន្តវេនសិល្បៈចម្រៀងពីខ្ញុំឡើយ សព្វថ្ងៃបង្រៀនកូនគេអោយចេះច្រៀងរហូតក្មេងខ្លះក្លាយទៅជាអ្នកចម្រៀងមានឈ្មោះល្បីល្បាញ។រីឯកូនខ្លួនឯងមិនដែលបង្រៀនសោះព្រោះពួកគេមិនបង្ហាញពីនិស្ស័យសិល្បៈចម្រៀងនៅឡើយ តើថ្ងៃក្រោយអ្នកណានឹងបន្តវេនសិល្បៈចម្រៀងនេះ? »។

ទន្ទឹមនឹងការបង្ហាញពីភាពសោកស្ដាយ យើងមិនទាន់ដឹងនៅឡើយទេថា កូនៗប្រុសស្រីរបស់លោកទាំង៤ ដែលរួមមានកូនស្រីច្បងដែលជា ចៅបង្កើតរបស់សម្ដេចជា ស៊ីម ផងនោះ នឹងមិនមានចំណូលចិត្តខាងផ្នែកសិល្បៈរហូតនោះទេ។ ស្របពេលដែលពួកគេនៅក្មេងៗនៅឡើយ អាចថាទៅថ្ងៃអនាគត ពួកគេអាចនឹងមានចំណង់ចំណូលចិត្តផ្នែកសិល្បៈ ហើយអាចស្នងអាជីបចម្រៀងពីលោកវិញ និងអាចក្លាយជាតារាល្បីដូចលោកក៏ថាបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here