នៅក្មេងសោះ រិទ្ធ អូមេហ្គា ដៃ១០ម្នាក់ឯង

0

ក្រឡេកទៅមើលជីវិតក្រៅឆាករបស់អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក រិទ្ធិ អូមេហ្គា គឺមិនខុសពីមនុស្សដៃ១០តែម្ដង ដោយសារតែលោកម្នាក់ឯង ក្រៅពីការងារសិល្បៈ ផលិតកររូបនេះ គ្រប់គ្រងមុខជំនួញច្រើនមុខម្នាក់ឯង។ លោកត្រូវគេឃើញឡើងចុះខេត្តភ្នំពេញៗ មិនសូវលោះពេល ដោយសារតែមើលខុសត្រូវមុខជំនួញផ្សេងគ្នា។

មុខជំនួញ ដែលលោក រិទ្ធ អូមេហ្គា ក្ដោបក្ដាប់ក្នុងដៃនៅក្នុងពេលនេះ រួមមាន ស៊ុបខ្យងអូមេហ្គា២សាខានៅកោះពេជ្រ គឺសាខាមាត់ទន្លេ និងសាខាក្នុងហាង និង២សាខាទៀត ដោយមួយនៅជិតរង្វង់មូលទួលគោក និងមួយទៀតកំពុងត្រៀមបើកក្ដៅៗស្ថិតនៅជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ។ លោកក៏មាននាទីមើលខុសត្រូវហាងឆប់ឆាហ៍ នៅបាត់ដំបង និង មាននាទីក្នុងក្លិប QK ជាមួយលោក សុគន្ធ ថេរ៉ាយុផងដែរ។ អ៊ីចឹងហើយ ទើបគេមើលឃើញថា ផលិតកររូបនេះខ្វែងដៃខ្វែងជើងស្ទើររាល់ថ្ងៃ ជាមួយជាមួយនឹងគម្រោងបើកសាខាថ្មី ដែលមានលក់ស៊ុបខ្យង  Rith Omega ដែលបន្តពង្រីកសាខាថ្មីៗជាបន្តបន្ទាប់នោះ។

លោក រិទ្ធិ អូមេហ្គា និយាយថា បើទោះជាលោកមមាញឹកនឹងការបើកហាង ប៉ុន្តែលោកមិនបោះបង់ការផលិតសាច់រឿងនៅក្នុង MV នោះទេ ដោយក្នុងមួយខែ យ៉ាងហោចណាស់ ក៏បានផលិតមួយបទ អោយតារាចម្រៀងមួយរូបនោះដែរ។ លោកសារភាពថា មមាញឹកខ្លាំង ជាពិសេសបន្ទាប់ពីហាងស៊ុបខ្យង របស់លោក ទទួលបានការចុះបញ្ជីក្នុងក្រសួង ហើយត្រូវបានគេទិញប្រេនយកទៅបើកហាងបន្ត ស្របគ្នាដែលលោកក៏បានតស៊ូបើកសាខាថ្មី។ ជាក់ស្ដែងនៅក្នុងពេលនេះ លោកកំពុងចំណាយពេល និង ដើមទុនច្រើន ក្នុងការរៀបចំបើកសាខាថ្មី ស៊ុបខ្យងយីហោ រិទ្ធិ អូមេហ្គា ស្ថិតនៅជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយទីតាំងថ្មីនេះ ត្រូវបានគេមើលឃើញថា មិនពិបាកជោគជ័យ ព្រោះនៅជាប់វិទ្យាល័យធំកណ្ដាលភ្នំពេញ។ លោកថាការងាររាល់ថ្ងៃនឿយហត់ក៏នឿយហត់ ចំណាយមិនឈប់ក៏មិនឈប់ ប៉ុន្តែលោកមិនរាថយទេ គឺនឹងបន្តតស៊ូ ដោយសារតែលោកចង់សម្រេចគោលដៅលើមុខជំនួញ។ ក្នុងនោះការងារក្នុងក្លិប និងការងារផលិតបទចម្រៀង ក៏នឹងក្ដាប់មិនអោយរបូតនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here