រឿង « ផ្ទះជួល Move Out » ដាក់សម្ភោធជាផ្លូវការ

0

វង្ស សុម៉ាលីន

ខ្សែរភាពយន្តដ៏រន្ធត់ពីផលិតកម្មខ្មែរមេគង្គ មានចំណងជើងថា « ផ្ទះជួល Move Out » បានធ្វើកម្មវិធីសម្ភោធជាផ្លូវការ នៅផ្សារទំនើប EAON Mall ទី១ កាលពីរាត្រីថ្ងៃទី 3 ខែឆ្នូ។ មិនតែប៉ុណ្ណោះ ក៏ឃើញមានវត្តមានសិល្បៈករ សិល្បៈការិនីល្បីៗ និង ផលិតករ ជាច្រើនបានអញ្ជើញចូលរួម ។

ភាពយន្តខ្នាតធំរឿង « ផ្ទះជួល » ជាវណ្ណកម្មបែបវិញ្ញាណ និង ការដាក់បម្រាមយ៉ាងអាថ៍កំបាំង រន្ធត់ព្រឺព្រួច លាយឡំជាមួយភាពកំប្លែងស្ងួត ដ៏ថ្មីមួយដែលផលិតកម្មខ្មែរមេគង្គបានផលិតឡើង បន្ទាប់ពីរឿង « ព្រឺ »។ ដោយឡែករឿងនេះត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធ សុធារី អាត ជាមួយផលិតករ លោក ស្វាយ លីម៉េង និង មានវត្តមានរតារាកិត្តិយសចូលរួមសម្ដែងជាតួអង្គសំខាន់ៗនៅក្នុងរឿង រួមមាន តារាសម្ដែង យោធិន វីរីយ៉ា, វ៉ាន់ ដាលីន, លី ណៃស៊ីម និង ស្សាតាន់ ព្រមទាំងតារាកិត្តយសជាច្រើនរូបទៀតចូលរួមសម្ដែងផងដែរ។ ហើយរឿងថ្មីនេះដែរនឹង ធ្វើការចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៥ ខែ ធ្នូ ខាងមុខនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា។

គួរកត់សម្គាល់ថា បន្ទាប់ពីចេញ Triller មិនបានប៉ុន្មានផងរឿង « ផ្ទះជួល » នេះទទួលបានការចាប់អារម្មណ៍ និង មានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីសំណាក់មហាជន ជាច្រើនផងដែរ។

ចង់ដឹងថាផ្ទៃរឿងទាំងមូលមានភាពទាក់ភ្នែក និង ល្អមើលកម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។ មិនតែប៉ុណ្ណោះសូមកុំភ្លេចចូលរួមគាំទ្រនូវសម្មិទ្ធិផលស្នាដៃភាពយន្តរបស់ខ្មែរឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here