ហាង G21 បើកសម្ពោធដោយវត្តមានបវរកញ្ញាថៃ និង តារាៗកុះករ

0

កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ភោជនីយដ្ឋាន និង Pub G21 ដែលជាសម្ព័ន្ធទី៦ របស់ហាងវីហ្វ្រេន បានបើកសម្ពោធយ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានវត្តមានបវរកញ្ញាថៃលេខ១ និងតារាសិល្បៈខ្មែរ យ៉ាងច្រើនកុះករចូលរួមផងដែរ។

លោក គង់ សុភា ម្ចាស់ហាង G21 បានថ្លែងបញ្ជាក់ថា ដោយសារតែភោជនីយដ្ឋាបនេះ ត្រូវបានរៀបចំបន្ថែមជាកន្លែងលក់ស្រាក្រឡុកមើលទេសភាពច្រាំងទន្លេ ដើម្បីអោយស័ក្តសមនឹងទីតាំងនៅជាប់ស្ពានដែកប៉ាឡេ ប្ញស្សីកែវ និងមានការបន្ថែមនូវមុខម្ហូបខ្លះ ទើបហាងនេះមិនដាក់ឈ្មោះថា វីហ្វ្រេនសាខាទី៦ ហើយដាក់ឈ្មោះថ្មីថា G21។ ហេតុផលដែលបរិយាកាសក្នុងហាងនេះទាំងមូល មានសោភ័ណ្ឌភាពប្លែកនិងមានរចនាបទបែបអឺរ៉ុប ក៏ដោយសារតែលោកបានរៀនបញ្ចប់ផ្នែកឌីហ្សាញនៅក្រៅប្រទេស ហើយបានបញ្ចេញស្នាដៃក្នុងការរៀបចំហាងទាំងមូលដោយផ្ទាល់។

លោក គង់ សុភា បញ្ជាក់ថា នៅក្នុងពិធីនោះលោកអញ្ជើញសិល្បករតែប្រមាណ៣០រូបប៉ុណ្ណោះ ប៉ុន្តែបានរៀបចំជាតារាដើរម៉ូដ និងតារាៗច្រៀងរាំជាច្រើនរូប។ ក្នុងលោកក៏អញ្ជើញបវរកញ្ញាថៃ គឺកញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 (ស្រីទេវីស្យ៉ាម) អោយមកចូលរួមជាកិត្តិយសផងដែរ ដោយកញ្ញាបានចូលរួមជាកិត្តិយស និងជួយដើរម៉ូដនៅក្នុងពិធី។ បុរសឯកដែលធ្លាប់ជាប់ចំណាត់ថ្នាក់លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយសនៅក្នុងពិធីរបស់លោកផងដែរ។ លោកថាហាង G21 ដ្បិតថាមានលក្ខណៈបែបទំនើប និងឈ្មោះផ្សេង ប៉ុន្តែសម្រាប់មុខម្ហូប និងតម្លៃគឺដូចគ្នាទាំងស្រុងនឹងគ្រប់ហាងរបស់វីហ្វ្រេន ដោយបរិយាកាសដែលបានរៀបចំ ក៏ដើម្បីតម្រូវកម្មវិធីខួបកំណើត និងពិធីផ្សេងៗ ដែលមានរង្វង់១២០តុចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here