វង្ស សុម៉ាលីន
ថ្វីត្បិតមានវ័យកាន់តែជ្រេបន្តិចក្ដី ប៉ុន្តែតារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ នៅតែមានកេរ្តិ៍ឈ្មោះល្បី ពិសេសសម្រស់កាន់តែស្រស់ស្អាត និង មានស្ទីលប្លែកៗមិនឱ្យទស្សនិកជនមានភាពស៉ំាភ្នែកនោះឡើយ។ ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានពញ៉ាក់អារម្មណ៍អ្នកគាំទ្រឱ្យចំហរមាត់តាមរយៈ MV ថ្មីមួយយ៉ាងស៊ិចស៊ីនឹកស្មានមិនដល់។
វីដេអូខ្លីបខ្លីមួយដែលជាបទចម្រៀងថ្មីនៅក្នុងផលិតកម្ម Town មានចំណងជើងថា « សុដន់ម៉ែ » របស់អ្នកនាងកាតុ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការស្លៀកពាក់ម៉ូដសម្លៀកបំពាក់មានពណ៌ដូចស្បែក មើលមួយភ្លែតស្ទើរតែប្រហាក់ប្រហែលនឹងចំហរផ្នែកខាងក្រោយទាំងស្រុង។ អ្វីដែលប្លែកភ្នែកជាងនេះទៀតនោះ នៅក្នុងបទចម្រៀងមួយនេះ អ្នកនាងកាតុ បានសម្តែងរួមគ្នាជាមួយកូនស្រី របស់អ្នកនាងផ្ទាល់តែម្ដង។
ដោយឡែកបទ«សុដន់ម៉ែ» គឺជាបទចម្រៀងថ្មីដែលមិនត្រឹមតែមានចំណងជើងគួរឱ្យទាក់ទាញនោះទេ ថែមទាំងពិរោះមានបង្កប់អត្ថន័យមនោសញ្ចេតនាស្នេហាស្ត្រីជាម្ដាយចំពោះកូន ក្នុងន័យអប់រំប្លែកនោះទេ។ សូម្បីតែស្ទីលនៃការតែងខ្លួននៅក្នុងបទចម្រៀងមួយបទនេះ ក៏មានភាពទាក់ទាញមិនធម្មតាដែរ ពិសេសជាងនេះទៅទៀតពោពេញដោយភាពកំសត់ជ្រាលជ្រៅ។
ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ខណៈម៉ូតសម្លៀកបំពាក់ថ្មីដ៏ស៊ិចស៊ី ត្រូវបានតារាកំប្លែងចាស់វស្សារូបនេះហ៊ានគ្រងមិនញញើតប្រាណបង្ហាញរាងដ៏ទាក់ទាញ ស្របពេលដែលតារាវ័យក្មេងភាគច្រើនមិនហ៊ានស្លៀកបង្ហាញឱ្យមហាជនឃើញនោះទេ។
យ៉ាងណាមិញ នេះគ្រាន់តែជា Trailer ប៉ុណ្ណោះ សម្រាប់ Full MV នឹងចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ហើយទស្សនិកជនទាំងអស់នឹងរង់ចាំមើលថាតើ បទនេះមានអត្ថន័យពេញបែបណា ពិសេសមានអ្វីថ្មីជាងនេះទៀត។

























