សេម ម៉ាកូ សូម្បីតែព្រះកាយច័ន្ទ ក៏លាន់មាត់

0

នៅក្នុងជំនួបឡើងឆាកប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«Carabao TV5 Spark Concert» កាលពីថ្ងៃទី២៩ មេសា តារាចម្រៀងលោក សេម ម៉ាកូ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទចម្រៀងរបស់លោកដែលបានបកស្រាយនៅក្នុងថ្ងៃនោះ សុទ្ធតែជាបទនិយាយពីម្ដាយ និងច្រៀងរៀបរាប់ពីការបាត់បង់ម្ដងនៅក្នុងជីវិត ដែលដូចនឹងសភាពខាងក្រៅរបស់លោក ដែលទើបតែត្រូវមហាជនដឹងថាលោកត្រូវម្ដាយគាំងបេះដូងស្លាប់ចោល ហើយថែមទាំងត្រូវភ្លើងឆេះផ្ទះនៅ១៨ថ្ងៃក្រោយបុណ្យសពទៅទៀត។

២បទកម្សត់ៗរបស់លោក មិនត្រឹមតែអ្នកស្ដាប់ប៉ុណ្ណោះទេ ដក់អារម្មណ៍ សូម្បីតែព្រះកាយច័ន្ទ ក៏លាន់មាត់ផងដែរ។

ក្រៅពីបទញាក់២បទ បទចម្រៀង«ធ្វើបុណ្យទាន់ខែភ្លឺ» និងបទ«កូនប្រុស»ដែលលោកបកស្រាយនៅក្នុងថ្ងៃនោះ ត្រូវគេឃើញលោកច្រៀងទាំងអូលដើមក ព្រមជាមួយនឹងការផ្ញើជូនចំពោះវិញ្ញាណក្ខន្ធអ្នកម្ដាយដែលបានចែកឋានទៅនៅក្រោយច្រៀងចប់។

ការប្រកាសរបស់លោក បានធ្វើអោយអ្នកស្ដាប់ភាគច្រើនក្ដុកក្ដួល ជាពិសេសអ្នកបានដឹងថាលោកត្រូវបាត់បង់ម្ដាយព្រោះតែគាំងបេះដូង ហើយក្រោយម្ដាយស្លាប់ផ្ទះទាំងមូលក៏ត្រូវភ្លើងឆេះម៉ត់ ព្រោះតែទុស្សេខ្សែភ្លើងពេលគ្មានអ្នកនៅផ្ទះ។

បទចម្រៀងដែលលោកបានបង្ហើរក្នុងន័យរៀបរាប់ពីការបាត់បង់ម្ដាយព្រោះជាមួយនឹងការធ្លាក់ខ្លួននៅក្នុងជីវភាព សុទ្ធតែជារឿងដែលធ្វើអោយតារាប្រុសមកពីខេត្តកំពង់ស្ពឺរូបនេះ ទទួលបានការចាប់អារម្មណ៍ ដោយសូម្បីតែកម្មវិធីទាំងមូល ក៏បង្ហាញនូវអារម្មណ៍អួលដើមក។

កញ្ញា ព្រះកាយច័ន្ទ ជាពិធីការិនីនៅក្នុងកម្មវិធី និងជាតារាសម្ដែងលេចធ្លោរមួយរូប បានបង្ហាញនូវការចាប់អារម្មណ៍ហួសប្រមាណ ដែលលោក សេម ម៉ាកូ បានជ្រើសយកបទរៀបរាប់ពីម្ដាយយកមកលាតត្រដាង ហើយត្រូវចំថ្ងៃពិសាខបូជា ដែលជាថ្ងៃសាសនាកាលពីថ្ងៃអាទិត្យនោះទៅទៀត។

កញ្ញាថា គឺជារឿងកម្រដែលតារាឡើងឆាកលើកយកបទទាំង២មកបកស្រាយ ដូច្នេះហើយទើបកញ្ញាយល់ថាលោកគឺជាតារាដែលមានចិត្តគំនិត និងអារម្មណ៍គោរពស្រឡាញ់អ្នកម្ដាយជាខ្លាំង ទើបទោះត្រូវឡើងឆាកដែលភាគច្រើនគេលើកតែបទស្នេហាៗ និងបទបែបសប្បាយៗមកច្រៀង តែលោកបែរជាលើកយកបទម្ដាយមកច្រៀង។ កញ្ញាថាបទចម្រៀងរបស់លោក មិនថាតែអ្នកស្ដាប់ដែលបាត់បង់ម្ដាយក្ដុកក្ដួលនោះទេ សូម្បីតែអ្នកមិនសូវដឹងពីម្ដាយក៏មានអារម្មណ៍សង្វេគចិត្តផងដែរ ដើម្បីកុំអោយស្ដាយក្រោយនៅពេលបាត់បង់ដូចអ្វីដែលបានបង្ហាញឡើងក្នុងបទចម្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here