ពៅ លីដា លេចធ្លោខ្លាំង ថ្ងៃមង្គលការ ប៉ែន ចំរ៉ុង

0

ក្នុងពិធីមង្គលលោក ប៉ែន ចំរ៉ុង គេកត់សម្គាល់ថា តារាសម្ដែង កញ្ញា ពៅ លីដា លែងខ្លួនមិនចាញ់រាជិនីតែម្ដង ខណៈដែលឈុតរបស់នាងយកមកបង្អួត ក៏ត្រូវស្រីស្អាតរូបនេះ ប្រាប់ថាគឺជាស្នាដៃច្នៃម៉ូដដោយអ្នកម្ដាយរបស់នាងផ្ទាល់។ ក្នុងនោះនាងក៏បញ្ជាក់ពីមូលហេតុ ដែលធ្វើអោយនាង មិនទាន់មានស្នាដៃថ្មីៗក្នុងភាពយន្តនោះផង។

គ្មានអ្នកណាមិនលាន់មាត់សរសើរនោះទេ ថា ពៅ លីដា ស្រស់ស្អាតខ្លាំង ក្នុងថ្ងៃមង្គលការលោក ប៉ែន ចំរ៉ុង។ ឈុតខោខាង និងអាវវែងពណ៌បែកខៀវរបស់នាង មិនត្រឹមតែមើលទៅថ្លៃថ្នូរ ហាយសូរនោះទេ តែក៏ជួយអោយនាងមើលទៅ ដូចជារាជនីកណ្ដាលពិធី ដែលអ្នកណាក៏ក្រលៀសភ្នែកតាមមើល។ អ្វីដែលមិនសរសើរមិនបានទៅទៀត គឺមួយឈុតរបស់នាង ជាការឌីហ្សាញម៉ូដដោយម្ដាយរបស់នាងផ្ទាល់។

ពៅ លីដា និយាយថា ស្ទើរ៨០ភាគរយៃឈុតដែលនាងស្លៀកពាក់ គឺជាឌីហ្សាញដោយផ្ទាល់របស់ម្ដាយនាង ដោយគ្រាន់តែមានជាងចំណានមួយចាំជួយកាត់អោយ។ យ៉ាងណាមិញនាងថា បើគ្មានម្ដាយគូសម៉ូដអោយទេ ប្រហែលជានាងពិបាកនឹងរកឈុតអោយប្លែកចូលរួមកម្មវិធី ដោយសារតែនាងមានកម្មវិធីច្រើនចេញមុខ។ នាងទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយ នាងមិនមានស្នាដៃភាពយន្តថ្មីៗនោះទេ ដោយសារតែក្នុងមួយរយៈមុន នាងឡើងគីឡូឃើញមុខរាងប៉ោងៗ ហើយនៅក្នុងពេលនេះ នាងក៏ពត់ធ្មេញ ដែលពិបាកអោយផលិតករហៅថត ដោយសារតែភាពយន្តភាគច្រើនដែលហៅនាងថត ច្រើនតែតម្រូវអោយនាងដើរតួរជានារីស្រុកស្រែ។ ពៅ លីដា បន្តថា បើទោះជានាងពិបាកទទួលសម្ដែងក្នុងអំឡុងពត់ធ្មេញ តែក៏មានម្ចាស់ផលិតផលមិនតិចដែរ ដែលទាក់ទងអោយនាងថតផ្សាយផលិតផល បើទោះជានាងពត់ធ្មេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here