កូនក្រមុំ ប៉ែន ចំរ៉ុង ស្រស់ស្អាតលេចធ្លោមិនចាញ់តារាសិល្បៈថ្ងៃមង្គលការ

0

ពិធីករសម្បូរវោហារស័ព្ទ លោកប៉ែន ចំរ៉ុង បានចូលរោងការជាមួយនឹងភរិយា អ្នកនាង ហ៊ុន ម៉ាណេ យ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះកូនក្រមុំរបស់លោកត្រូវបានគេសរសើរថាមានសម្រស់មិនចាញ់តារាៗនោះឡើយ ។

កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា តារាសម្ដែង និង ពិធីករ លោកប៉ែន ចំរ៉ុង និង ភរិយា បានដឹកដៃគ្នាចូលរោងការផ្អើលអស់ពិភពសិល្បៈ ពិសេសក្រោម វត្តមានចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនរូប។ ពិតជាគួរឱ្យភ្ញាក់ផ្អើលខណៈក្នុងពិធីរបស់លោកទាំងមូលចំណាយអស់ប្រាក់ខ្ទង់ម៉ឺនដុល្លាបើតាមការស្មាន នេះបើយោងតាមប្រណិតភាពក្នុងពិធីដ៏អធិកអធម និងទីតាំងនៃការរៀបចំហើយកម្មវិធីទៀតសោទត្រូវបានរៀបចំឡើងចំនួន៥០ តុ។

អ្វីដែលគួរឱ្យកត់សម្គាល់ កូនក្រមុំរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានភ្ញៀវកិត្តិយសជាច្រើនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាត ថ្វីត្បិតតែនាង មិនមែនជាអ្នកសិល្បៈ ប៉ុន្តែសម្រស់របស់នាងស្ទើរតែវ៉ាដាច់សិល្បៈការិនីមួយចំនួន។ ជាក់ស្ដែងនៅក្នុងថ្ងៃពិធី ឈុតសម្លៀកបំពាក់សម្អាងដែលនាងគ្រង មានការសរសើរស្ទើរតែគ្រប់ឈុត មិនថាបុរាណ និង សម័យ គឺសុទ្ធតែសាកសមនឹងរាងរៅឥតខ្ចោះ ជួយលើកសម្រស់នាងបន្ថែម មើលទៅពិតជាស្រស់ស្អាតពិតមែន។ ម្យ៉ាងវិញទៀត ភ្ញៀវកិត្តិយស ទាំងក្នុង និង ក្រៅសិល្បៈល្បីៗដែលចូលរួម បានគ្រងឈុតពណ៌ផ្ទៃមេឃស្រុះគ្នារំលេចនូវសម្រស់មស្រស់សោភាម្យ៉ាងម្នាក់ ញ៉ំាងឱ្យទិដ្ឋភាពក្នុងកម្មវិធីទាំងមូលមានភាពសប្បាយយ៉ាងឱឡារឹក និងបញ្ចប់ទៅដោយរលូន។

យ៉ាងណាមិញភ្ញៀងកិត្តិយស និងហ្វេនៗជាច្រើន បានសម្ដែងការអបអរ និង ជូនដល់គូស្វាមីភរិយាថ្មីមួយគូរនេះ ឱ្យជួបតែរឿងល្អ និងមានសុភមង្គលចាប់ពីពេលនេះតទៅ។

សូមទស្សនាទិដ្ឋភាពក្នុងពិធីមង្គលការរបស់ លោក ប៉ែន ចំរ៉ុង ខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here