សុខ សោម៉ាវត្តី មានអ្វី Surprise ?

0

វង្ស សុម៉ាលីន

ចំណងស្នេហ៍ខុសវ័យរបស់ពិធីការិនីស្រី សុខ សោម៉ាវត្តី និង កម្លោះសង្ហារកីឡាករបឹងកេត លី វ៉ាហេទ កាន់តែមានភាពផ្អែមល្ហែមនិង ពិតប្រាកដឡើងៗក្រោយបែកធ្លាយ និងមានការទទួលស្គាល់ពីសំណាក់សាមីខ្លួនទាំងពីរ។ ទន្ទឹមនឹងនេះកាន់តែច្បាស់ថែមទៀតខណៈអ្នកទាំងពីរដឹកដៃគ្នាទៅថត Pre-Wedding នៅសម្អាងការមួយសរបញ្ជាក់ថា ថ្ងៃពិសេសរបស់អ្នកទាំងពីរនឹងជិតខិតចូលមកដល់មែនទែនហើយ។

ពិធីការិនីនិងតារាសម្ដែងមនោសញ្ចេតនាកំប្លុកកំប្លែង សុខ សោម៉ាវត្តី ក្រោយរកបានគូរស្នេហ៍ថ្មីជំនួសដំបៅចាស់លើកនេះ បានធ្វើឱ្យមហាជនច្រណែនជាខ្លាំង។ ដោយសារអ្នកម៉េម៉ាយស្រីរូបនេះ អាចទាញយកបេះដូងកម្លោះសង្ហារវ័យក្មេង ឱ្យមកនៅក្បែរខ្លួនបាន ជាពិសេសស្នេហាខុសវ័យមួយគូនេះ មានភាពផ្អែមល្ហែម និងផ្ដល់ការព្រួយបារម្ភឱ្យគ្នាទៅវិញទៅមក មិនចាញ់គូរស្នេហ៍កម្លោះក្រមុំនោះទេ។

ដោយឡែក បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាមួយម្ចាស់បេះដូង អស់ពេលយូរក្រែលមកហើយកន្លងមកនេះ អ្នកទាំងពីរបានសម្រេចដឹកដៃគ្នាទៅថតរូប Pre-Wedding ទុកសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ យ៉ាងស្រស់ស្អាតកាលពីរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកានេះ។ ស្របពេលដែលម្ចាស់សម្អាងការបានបង្ហោះបញ្ជាក់ដូច្នោះនៅលើបញ្ដាញសង្គមផ្ទាល់ ហើយរូបនាងទៀតសោតក៏បានបង្ហោះ ទាំងក្នុងហ្វេកប៊ុក និង instagram ដោយសរសេរថា « ទាយមើលមានអី Surprise? » ធ្វើឱ្យហ្វែនៗកាន់តែអាចស្មានដឹង។

មិនតែប៉ុណ្ណោះរូបភាពទាំងនោះត្រូវបានទទួលការសារទរ និង កោតសរសើរអំពីសម្រស់របស់គូរស្នេហ៍ទាំងពីរ ថាអ្នកទាំងពីរពិតជាសមគ្នាឥតខ្ចោះ សាកសមជាគូស្វាមីភរិយានឹងគ្នា។ ជាពិសេសជូនពរឱ្យអ្នកទាំងពីចូលរោងការឆាប់ៗថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here