គួរសរសើរ!! សប្បុរសជនមួយក្រុមនេះ ចូលរួមគាំទ្រសុខភាពមាត់ធ្មេញចុះចែកថ្នាំដុសធ្មេញដល់សិស្សសាលានៅបាត់ដំបង

0

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ក្រុមហ៊ុនក្នុងស្រុកមួយ បាននាំយកនូវថ្នាំដុសធ្មេញ ទៅចែកដល់សិស្សានុសិស្សតាមសាលារៀន នៅក្នុងខេត្តបាត់ដំបង ដើម្បីឲ្យមាត់ធ្មេញរបស់ពួកគេមានសុខភាពល្អ ។

ក្នុងពិធីចែកថ្នាំដុសធ្មេញដល់សិស្ស និងលោកគ្រូអ្នក ចំនួនជាង ៤៤០០នាក់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កញ្ញា អ៊ឹង សេងលាភ តំណាងក្រុមហ៊ុនថ្នាំដុសធ្មេញ ប្រាក់រីសា (Pruk Risa) បានឲ្យដឹងថា ការចែកជូនថ្នាំដុសធ្មេញដល់សិស្សនេះដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ ក៏ដូចជាការចូលរួមថែទាំសុខភាពមាត់ធ្មេញរបស់ពួកគាត់ឲ្យបានល្អ មិនមានបញ្ហាធ្មេញ ឬជួយពួកគេមិនឲ្យខកខានមករៀនសូត្រផងដែរ ។

កញ្ញាបានបន្ថែមថា ទោះជាអំណោយទាំងអស់នេះ វាតិចតួចសម្រាប់ចែកជូននាពេលនេះ ប៉ុន្តែវាបានចូលរួមផងដែរជាមួយរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងលើការងារថែទាំសុខភាពរបស់ប្រជាពលរដ្ឋ លើការងារមាត់ធ្មេញនេះ ។

កញ្ញាអ៊ឹង សេងលាភ បានអោយដឹងថា ថ្នាំដុសធ្មេញនេះ ជាថ្នាំដុសធ្មេញឱសថបុរាណមានចំនួនធាតុផ្សំ៣មុខពីប្រទេសបារាំង។ ជួយកម្ចាត់ក្លិនមាត់ កំណកំបោរ កម្ចាត់បាក់តេរី ជួយអោយធ្មេញរឹងមាំ។ យើនមិនត្រឹមតែធ្វើនៅខេត្តបាត់ដំបងនោះទេ គ្រោងរៀបចំបណ្តាកន្លែងផ្សេងៗទៀត តាមទីជនបទកម្សត់ៗបើសិនជាមានឱកាស។

ពាក់ព័ន្ធនឹងការងារមនុស្សធម៌នេះសិស្សានុសិស្ស បានលើកឡើងថា ពួកគេពិតជាមានការសប្បាយរីករាយ នៅពេលមានសប្បុរសជន បានចែកនូវថ្នាំដុសធ្មេញដល់ពួកគេ ព្រោះវាបានជួយកាត់បន្ថយនូវការចំណាយ លើការទិញថ្នាំដុសធ្មេញ ដែលជាតម្រូវការប្រចាំថ្ងៃ ហើយវាបានជួយថែទាំមាត់ធ្មេញពួកគេផងដែរ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធវិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានភាពល្អប្រសើរ ទាំងគុណភាពរបស់គ្រូពេទ្យ គ្រឿងបរិក្ខាពេទ្យ និងអគារសម្រាក់ព្យាបាលជាដើម ហើយរាជរដ្ឋាភិបាលក៏បានស្វាគមន៍ផងដែរ ចំពោះរាល់សប្បុរសជន ប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here