ខណៈភាពយន្តរឿង”មើលងាយ”ទើបថតបញ្ចប់ ស្រេង ឈាងឡេង បង្អួតគម្រោងថ្មី

0

ក្នុងពេលខាងមុខ តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង នឹងបង្អួតស្នាដៃភាពយន្តជីវិត ដែលលោកសម្ដែងជាតួឯកអោយមហាជនបានឃើញ។ ប៉ុន្តែខណៈដែលស្នាដៃតួឯកដែលលោកសម្ដែងនោះ មិនទាន់រំលេចផង ស្រាប់តែគម្រោងជំនួញធំមួយរបស់លោក ត្រូវបានបង្ហាញជំនួស។

លោកបានបើកគម្រោងពុះដីឡូតិ៍ទី១១ បន្ទាប់ពីជោគជ័យ១០គម្រោងរួចមកហើយដែលធ្វើអោយម្នាក់ៗកោតសរសើរពីភាពជោគជ័យ។ នេះជាគម្រោងបើកលក់ដីធ្លីដែលលោកបង្អួតជាសាធារណៈ បន្ទាប់ពីលោកត្រូវគេកត់សម្គាល់ថា ជោគជ័យក្នុងពិភពសិល្បៈតាមរយៈឱកាសបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈធំៗ និង ឡើងឆាកទូរទស្សន៍នាពេលចុងក្រោយ។ លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថាជាអ្នកជំនួញដីធ្លីតាំងពីមុនចូលសិល្បៈ បានអះអាងថា តាំងពីលោកចូលប្រកួតឈុតបុរាណជាមួយគ្រួសារតារាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ទិវារវប្បធម៌អបអរប្រាសាទសំបូរព្រៃគុក ទីផ្សារសិល្បៈរបស់លោកឈានឡើងគួរអោយកត់សម្គាល់ ដោយក្រៅពីខាងផលិតករហង្សមាស និងផលិតករដទៃទាក់ទងអោយចូលកម្មវិធីជាហូរហែរ ក៏ត្រូវបានផលិតករមួយពេញចិត្តអោយសម្ដែងជាតួឯកក្នុងរឿង”មើលងាយ” ដែលទើបនឹងថតបញ្ចប់ក្ដៅៗផងដែរ។ លោកថាភាពយន្តនោះ នឹងចេញវាយលុកទីផ្សារឆាប់ៗ បន្ទាប់ពីកាត់ត និងរៀបរយរួចរាល់។

យ៉ាងណាមិញ លោកក៏មិនភ្លេចការងារស្នូលគឺមុខរបរពុះដីឡូតិ៍លក់ផងដែរ ដោយទើបតែបានបើកគម្រោងទី១១ នៅភូមិស្រយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ចម្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅផងដែរ។ លោកថាគម្រោងនេះ ទើបតែបើកកាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ តែទទួលបាន ការគាំទ្រលើសពីការរំពឹងទុក ដោយសារតែទីតាំងអំណោយផល គួបផ្សំនឹងលោកប្រើយុទ្ធសាស្ត្រថែមជូនផ្ទះលម្ហែរកាយអោយមួយអមដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធអោយទាំងស្រុង។ អ៊ីចឹងហើយ ទើបលោកចេះតែមានកម្លាំងចិត្តក្នុងមុខជំនួញពុះដីឡូតិ៍ ជាពិសេសបន្ទាប់ពីទីផ្សារសិល្បៈឈានឡើង គឺអាជីវកម្មមួយនេះ កាន់តែជួយអោយលោករីកចំរើន។

លោក ស្រេង ឈាងឡេង ប្រកាសថា នឹងចាប់សិល្បៈទន្ទឹមគ្នានឹងមុខជំនួញ ដោយលោកនឹងទទួលទាំងសម្ដែង ឡើងឆាកច្រៀង និងថតកម្មវិធីផ្សេង ប្រសិនបើមានតម្រូវការបើទោះជាលោករវល់នឹងមុខជំនួញ។ លោកក៏ត្រៀមបោះទុនបើកគម្រោងទី១២ និងពង្រីកគម្រោងទី១១ ដែលមានការគាំទ្រពីដៃគូម្នាក់ទៀត គឺលោក ជា សុផល មួយនេះ ក្នុងពេលបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here