តារា៣រូប បង្ហាញអារម្មណ៍ ក្រោយក្រុមមហាហង្ស ឈ្នះក្រុមពាណិជ្ជកម្មចិន ៧-០

0

ការប្រកួតរបស់ក្រុមមហាហង្ស កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ គេឃើញមានវត្តមានតារាៗជាច្រើនបង្ហាញខ្លួន ដូចជាលោក សុះ ម៉ាច លោក ខេម លោកគូម៉ា លោក ភឹម តារាវិបុល លោក ហេង នរៈកក្កដា លោក ប៉ែន តុលា និងតារាមួយចំនួនទៀត។ ក្រោយយកឈ្នះក្រុមចិនក្នុងលទ្ធផល៧ ទល់ ០ តារាចម្រៀងល្បីឈ្មោះ៣រូប បានបង្ហាញចំណាប់អារម្មណ៍។

តារាចម្រៀង ខេម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើក្រុមពាណិជ្ជករចិន ខណៈដែលលោកក៏រកបានមួយគ្រាប់ក្នុងតង់ទី១។ លោកថាក្រុមមហាហង្ស ដែលមានលោក និងតារាៗមួយចំនួនចូលលេង សហការបានល្អយ៉ាងខ្លាំង ទើបទទួលបានជោគជ័យនៅក្នុងការប្រកួតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញលោកក៏ទទួលស្គាល់ថា ក្រុមពាណិជ្ជករចិនក៏មានចំណុចខ្លងមួយចំនួនផងដែរ បើទោះជាការប្រកួតពេញ៩០នាទី មិនបានមួយគ្រាប់។

តារាចម្រៀង គូម៉ា ក៏បង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្សទទួលបានជ័យជម្នះ ខណះដែលលោកបានលេងស្លាបបម្រើ ដែលត្រូវគេមើលឃើញថាបានរួមចំណែកជួយអោយក្រុមបានឈ្នះ។ យ៉ាងណាមិញលោកថា ខ្លួនមិនបានលេងប្រចាំអោយមហាហង្សនោះទេ គឺគ្រាន់តែលេងរាល់ពេលទំនេរពីការងារតែប៉ុណ្ណោះ ដោយសារតែលោកក៏មានក្រុុមថោនមួយត្រូវលេងជាប្រចាំ។

មិនខុសពីតារាខាងលើ លោក សុះ ម៉ាច ដែលជាកីឡាករមួយរូបនៅក្នុងថ្ងៃនោះ ក៏សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្សដែលលោកចូលលេងជាកីឡាករមួយរូបឈ្នះលើលប់លើក្រុមផលិតករចិន។ លោកថាខ្លួនសម្រេចចូលក្រុមមហាហង្ស ដោយសារតែក្នុងពេលខាងមុខ ក្រុមមហាហង្សនឹងមានការប្រកួតសម្រាប់កីឡាករវ័យ៣៥ឆ្នាំឡើង ដណ្ដើមពានរង្វាន់ក្នុងពេលខាងមុខ។ លោកក៏ប្រកាសនឹងលេងជាមួយក្រុមមហាហង្ស អោយសកម្មផងដែរ ក្នុងពេលបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here