អ្នកស្រី សរ កេសារ៉ា ចូលរួមប្រកួតភាពយន្ត តែប្រកាសមិនរំពឹង

0

នៅក្នុងមហោស្រភាពយន្តជាតិឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នៃ២០១៩ គេឃើញភាពយន្តចំនួន១៨ ត្រូវបានជម្រើសអោយចូលរួមប្រកួតប្រជែង។ អ្នកស្រី សរ កេសារ៉ា ដែលជាម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត ក៏បានដាក់ភាពយន្តមួយក្រោមចំណងជើងថា”រ៉ូហ្សា5″ នៅក្នុងកម្មវិធីនោះផងដែរ។

អ្នកស្រី សរ កេសារ៉ា បញ្ជាក់ថា អ្នកស្រីសម្រេចដាក់ភាពយន្តចូលប្រកួតប្រជែងមិនមែនដើម្បីចង់បានពានរង្វាន់ ឬ រំពឹងឈ្នះតំណែងជាភាពយន្តឆ្នើមនោះទេ ដោយសារតែអ្នកស្រីយល់ថាស្ដង់ដាក្នុងការផលិតរឿង”រ៉ូហ្សា៥”អ្នកស្រីនៅទទួលស្គាល់ថា មិនទាន់មានស្ដង់ដារគ្រប់គ្រាន់នៅឡើយ។ អ្នកស្រីថា ការចូលរួមនេះ គ្រាន់តែចង់អោយមហោស្រពភាពយន្តជាតិ មានភាពយន្តចម្រុះប្រភេទ និងកាន់តែមានច្រើនរឿងចូលរួមប៉ុណ្ណោះ។ យ៉ាងណាមិញអ្នកស្រីថា ភាពយន្តដែលអ្នកស្រីចូលរួមប្រកួតបើខ្វះស្ដង់ដារ និងមិនមានសាច់រឿងទទួលយកបាន ក៍នឹងមិនត្រូវបានជាប់ក្នុងចំណោម១៨រឿងមកកាន់មហោស្រពភាពយន្តនេះផងដែរ។

អ្នកស្រីប្រកាសថា នៅអំឡុងចុងឆ្នាំខាងមុខនេះ ផលិតកម្មអ្នកស្រី ក៏ប្រកាសចេញថតរឿង”ផ្កាអង្គាបុស្ប” ដែលក្រៅពីដាក់បញ្ចងក្នុងស្រុក ក៏នឹងយកទៅកាន់មហោស្រពភាពយន្តអន្តរជាតិនៅអាមេរិក និងប្រទេសផ្សេងៗផងដែរ។ អ្នកស្រីទទូចអោយមានការគាំទ្រភាពយន្តខ្មែរ និង ថាមិមដកថយជំហរឈប់ផលិតភាពយន្តនោះទេ បើទោះជាការផលិតភាពយន្តនាពេលបច្ចុប្បន្នគឺពិបាកចំណេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here