ឱក សុគន្ធកញ្ញា ប្រាប់ពីមូលហេតុ បានកូនប្រុសគួរអោយស្រលាញ់

0

បន្ទាប់ពីសម្រាលបានកូនប្រុសដ៏គួរអោយស្រលាញ់ឈ្មោះហៅក្រៅថា ឆលី រួចមក អ្នកនាងឱក សុគន្ធកញ្ញា បានទទួលការស្វាគម៍ និងអបអរយ៉ាងខ្លាំងពីសំណាក់មិត្តរួមអាជីព និងបណ្តាអ្នកគាំទ្រជាច្រើនរបស់អ្នកនាង។ សូម្បីតែក្រុមហ៊ុនដែលអ្នកនាងធ្វើជាតំណាង ក៏មានការស្វាគមន៍ក្មេងតូចម្នាក់នេះ មិនអន់ផងដែរ។

ជាមួយនឹងការស្វាគមន៍នេះ គេឃើញអ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា “គ្មានអ្វីល្អជាងការបំបៅដោះកូនដោយទឹកដោះម្តាយនោះទេ នាងខ្ញុំបានសម្រេចចិត្តរួចហើយ គឺជ្រើសរើសបំបៅដោះកូនដោយទឹកដោះរបស់នាងខ្ញុំផ្ទាល់ អោយបានយូរបំផុតទៅតាមលទ្ធភាពរបស់នាងខ្ញុំ”។

នៅក្នុងជំនួបផ្ទាល់ខ្លួនមួយ អ្នកនាងក៏បាននិយាយអំពីការបំបៅដោះកូនដោយទឹកដោះរបស់អ្នកនាង ព្រមទាំងបង្ហើបថា “ក្នុងការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគឺតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល គឺត្រូវបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់អោយបានយ៉ាងតិច៦ខែ និងបន្តរហូតដល់អាយុ២ឆ្នាំ។ សម្រាប់នាងខ្ញុំ នាងខ្ញុំសម្រេចបំបៅកូនដោយទឹកដោះនាងខ្ញុំផ្ទាល់អោយបានយូរបំផុត ទៅតាមលទ្ធភាពរបស់នាងខ្ញុំ ហើយនាងខ្ញុំជ្រើសរើសបន្តញ៉ាំម្សៅទឹកដោះគោ នូទ្រីម៉ាម ដើម្បីជំនួយអោយទឹកដោះរបស់នាងខ្ញុំមានវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ការលូតលាស់របស់កូនប្រុសនាងខ្ញុំ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ក្នុងអំឡុងពេលនាងខ្ញុំមានផ្ទៃពោះ នាងខ្ញុំក៏ញ៉ាំម្សៅទឹកដោះគោ នូទ្រីម៉ាម នេះដែរ។ អ្នកនាងថា ម្សៅទឹកដោះគោ នូទ្រីម៉ាម អាចញ៉ាំបានចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលហើយ ហើយម្សៅទឹកដោះគោ នូទ្រីម៉ាមគឺពិសេសបំផុត សម្រាប់អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ។ ជួយអោយអ្នកម្តាយមានទឹកដោះគ្រប់គ្រាន់ក្នុងការបំបៅកូន ហើយជួយអោយទឹកដោះម្តាយមានវីតាមីនកាន់តែច្រើន ដើម្បីជួយដល់ការលូតលាស់របស់ទារក និងកុមារបានយ៉ាងល្អប្រសើរបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here