សូរ ស្រណោះ បង្ហាញបេក្ខជនឆ្នើម ត្រៀមទៅដណ្ដើមពានមាស នៅប្រទេសម៉ាឡេស៊ី

0

កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ សាលាស្រណោះតន្ត្រី បានរៀបចំពីធីជួបជុំ និង បង្ហាញបេក្ខភាពឆ្នើមៗចំនួន១០រូប ដែលពួកគេគឺជាតំណាងប្រទេសកម្ពុជា ក្នុងការចេញទៅប្រកួតផ្នែកតន្ត្រី និង ចម្រៀង លើឆាកអន្តរជាតិ។ ពួកគេក៏ជាបេក្ខភាពដែលសាលាជឿភាគច្រើនថានឹងអាចដណ្ដើមពានមាសត្រលប់មកវិញផងដែរ។

លោក សូរ ស្រណោះ នាយកសាលាបញ្ជាក់ថា នៅអំឡុងខែកុម្ភៈក្នុងឆ្នាំ២០២០ខាងមុខ លោកនឹងបញ្ជួនបេក្ខជនប្រមាណ៩០រូប អោយទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រជែងពាន និងជើងឯកផ្នែកតន្ត្រី និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្នុងចំណោមនោះ បេក្ខជនក្មេងៗចំនួន១០រូបដែលលោកបង្ហាញគឺជាក្ដីសង្ឃឹមដ៏ធំ។ លោកថា បេក្ខជនទាំង១០រូប ជ្រើសចេញពីការប្រកួតធំមួយរបស់សាលាសូស្រណោះ ក្រោមការរៀបចំពីអ្នកជំនាញជនជាតិបរទេស និងមានការបើកចំហរអោយប្រលងជាទ្រង់ទ្រាយធំ រាប់ទាំងសិស្សក្រៅសាលា។ ក្នុងចំណោមពួកគេ ទាំង១០រូប មាន៣នាក់គឺជាម្ចាស់បានផង មេដាយមាសផង តាមរយៈការប្រលងក្នុងស្រុក។ លោកថាការប្រលងនៅក្នុងប្រទេសម៉ាឡេស៊ីនោះ បេក្ខជនទាំងអស់មានការត្រៀមខ្លួនច្រើន ហើយហេតុផលដែលលោកបញ្ជូនអ្នកទៅប្រកួតដល់ទៅ៩០រូប ច្រើនជាង៣លើកកន្លងមក គឺដោយសារតែមានការសហការពីមាតាបិតាសិស្ស និងដោយសារតែចង់អោយក្មេងៗទាំងនោះយល់ដឹងពីបរិយាកាសនៅក្នុងការប្រកួតនោះផង។

លោក សូរ ស្រណោះ បន្ថែមថា លោកនឹងពុះពារអោយអស់លទ្ធភាពក្នុងការជំរុញកូនខ្មែរអោយលើកពានជើងឯកលើឆាកអន្តរជាតិ ខណៈដែលពានមាស កូនសិស្សរបស់លោកធ្លាប់ទទួលបានច្រើនហើយ។ ក្នុងនោះសាលាទាំងមូលក៏នឹងបន្ថែមកម្មវិធី ដោយមានទងគ្រូបរទេស អោយមកជួយបង្វឹកអោយច្រើន មុនតំណាងកម្ពុជាទាំងអស់ ចេញប្រកួតនៅដើមឆ្នាំ២០២០នោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here