ប្អូនបង្កើត នីតា វរវង្ស និយាយពីការសម្ដែងបទ «ខកចិត្តដ្បិតស្រឡាញ់មនុស្សខុស»

0

សហការី៖ ឧត្តម

តារាសម្តែងដែលមានដុងខាងសិល្បៈតាំងពីនៅកុមារភាព លោកថៃ យ៉ាណាកន ដែលត្រូវគេស្គាល់ថា ជាប្អូនប្រុសបង្កើត តារាសម្ដែង កំពុងឡើងកូដ កញ្ញា នីតា វរវង្ស នៅតែពុះពាររកចំនុចផ្សេងៗ ក្នុងដែនសិល្បៈដើម្បីអោយ មើលទៅប្លែកទាក់ទាញទស្សនិកជន។ ថ្មីៗនេះលោកបានសម្តែងបទចម្រៀងមួយមានចំណងជើងថា«ខកចិត្តដ្បិតស្រឡាញ់មនុស្សខុស» នៅពេលចេញMV ផ្លូវការក្នុងផលិតកម្មក្លាសុីស មានអ្នកតាមដានច្រើន ដោយសារលោកដើរតួកាចលេចធ្លោ។

ក្រោយចេញចម្រៀងខាងលើ ដែលជាប្រភេទបទបែបមនោសញ្ចេតនា បានធ្វើអោយ តារាវ័យក្មេងថៃ យ៉ាណាក់កន មានជំនឿចិត្តខ្ពស់ក្នងការទាញអារម្មណ៍អ្នកតាមដាន។ បើរំលឹកពីរឿង កន្លងទៅ តារាប្រុសម្នាក់នេះមានឈាមជ័រ ជាអ្នកសិល្បៈ ព្រោះមានម្តាយក៍ជាអ្នកសម្តែង កាលពីមុនហើយលោកក៍ ជាប្អូនប្រុសបង្កើត របស់តារាស្រី នីតា វរវង្ស។

លោកណាក់កន បានក្លាយជាតារាសម្តែង តាំងពីនៅវ័យកុមារ ទើបលោកយល់ច្បាស់ពី របៀបដាក់អារម្មណ៍តាមសាច់រឿងផ្តល់អោយ ។ លោកថៃ យ៉ាណាក់កន បានអោយដឹងថា លោកដ្បិតថា មានដុងសម្តែងតាំងពីក្មេង មែនតែរាល់ស្នាដៃ អ្វីដែលគេផ្តល់អោយលោករមែងយកចិត្តទុកដាក់សម្តែងជានិច្ច។ លោកថា នៅពេលឆាប់ៗខាងមុខនេះលោកនៅមានបទចម្រៀងថ្មីទៀត សម្រាប់បន្តបង្ហាញដល់ទស្សនិកជន បើទោះជាសិល្បៈពិបាកក្នុងការប្រកួតប្រជែងយក ស្នាដៃបែបណាលោកនៅ តែបន្តពុះពារ ព្រោះចង់សាងស្នាដៃអោយច្រើនទៅមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here