ម៉េង វិមានរតនា រៀបការកូនស្រីច្បង ក្រោយក្លាយជាជំទាវមន្ត្រីផ្កាយ៣

0

កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩ តារាសម្ដែង និងជាតារាចម្រៀង ធ្លាប់មានប្រជាប្រិយភាពកាលពីជិត១០ឆ្នាំមុន អ្នកនាង ម៉េង វិមានរតនា បានរៀបចំពិធីមង្គលការកូនស្រីច្បងយ៉ាងអធឹកអធម ជាង១០០តុ នៅគេហដ្ឋានផ្ទាល់ខ្លួន ស្ថិតនៅម្ដុំចាក់អង្រែ ជិតផ្លូវ៦០ម៉ែត្រ។ អ្នកនាងក៏បានផ្ដល់កិច្ចសម្ភាសន៍យ៉ាងកក់ក្ដៅដល់អ្នកសារព័ត៌មានផងដែរ។

អ្នកនាង ម៉េង វិមានរតនា បានថ្លែងបញ្ជាក់ថា អ្នកនាងមិនបានបោះបង់សិល្បៈនោះទេ គឺគ្រាន់តែអ្នកនាងរវល់ខ្លាំង ហើយមិនទាន់មានឱកាសឡើងឆាកបង្ហាញខ្លួន ឬ ទទួលសម្ដែងជាថ្មីប៉ុណ្ណោះ។ ក្នុងអ្នកនាង ក៏មានជំនួញផ្ទាល់ខ្លួនតិចតួចផងដែរ បន្ថែមពីលើតួនាទីស្វាមីដែលត្រូវគេស្គាល់ថា ជាមន្ត្រីផ្កាយ៣ ក្នុងកងអង្គរក្សសម្ដេចនាយករដ្ឋមន្ត្រីផងដែរ។ យ៉ាងណាមិញអ្នកនាងថា ខ្លួននឹងរកឱកាសឡើងច្រៀង ឬ ផ្ដល់កិច្ចសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ ដើម្បីកុំអោយមហាជនភ្លេចមុខ។ ជាមួយនឹងកូនស្រី៣នាក់ ដែលទើបរៀបចំផ្សំផ្គុំបានកូនច្បង អ្នកនាងថាកូនស្រី២រូបរបស់អ្នកនាង ក៏ស្រលាញ់សិល្បៈផងដែរ ដោយគ្រាន់តែកូនច្បង និងកូនទី២របស់អ្នកនាង ចង់បង្ហាញសមត្ថភាព លើអាជីពលេងតន្ត្រីច្រើនជាង។ អ្នកនាងបញ្ជាក់ថា ក្នុងពិធីមង្គលការកូនស្រី អ្នកនាងអញ្ជើញតារាសិល្បៈតែមួយចំនួនប៉ុណ្ណោះ ដោយសារតែអ្នកនាងដកខ្លួនពីសិល្បៈយូរឆ្នាំ ហើយបាត់ទំនាក់ទំនង។

គួរបញ្ជាក់ថា អ្នកនាង ម៉េង វិមានរតនា គឺប្អូនស្រីរួមឳពុកម្ដាយទីទៃ ជាមួយតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា។ អ្នកនាងចូលប្រឡូកអាជីពសិល្បៈក្នុងអាជីពចម្រៀង តែក្រោយមកបែរជាល្បីក្នុងអាជីពសម្ដែង ដោយសារតែរូបសម្រស់។

LEAVE A REPLY

Please enter your comment!
Please enter your name here