គ្រួសារតារាកម្ពុជា និង សិល្បករ ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី

0

មិនខុសពីឥស្សរជនល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាក់គ្នាទៅអុជធូប គោរពវិញ្ញាណក្ខន្ធ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមតារាសិល្បៈជាច្រើន ដែលរួមមានសិល្បករពីគ្រួសារតារាកម្ពុជាផង ក៏បានចូលរួមគោរពព្រះសពព្រះអង្គ ប្រកបដោយអារម្មណ៍ក្ដុកក្ដូលផងដែរ។

វត្តមានសិល្បករយ៉ាងច្រើនកុះករ នៅក្នុងថ្ងៃនោះ រួមមាន លោក សុះ ម៉ាច តារាចម្រៀងជើងចាស់, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉សាភាពយន្ត, អ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ អ្នកនិពន្ធ, អ្នកនាង យុគ ចិន្តា, លោក កុយ ស៊ីឌឿន ប្រធានក្លិបសិល្បៈឌីភី, អ្នកនាង ព្រំ រដ្ឋា, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឯលរ៉ូរាឌ តារាសម្ដែង, លោក វណ្ណាឌី តារាសម្ដែង, លោក កុល សុភោ, ក្រុមសិល្បៈហ្វូណន, និងតារាសិល្បៈ ចាស់ក្មេងជាច្រើនរូបទៀត។

នេះជាការចូលរួមរបស់តារាសិល្បៈ ក្នុងការរំលែកទុក្ខដ៏មហាក្រៀមក្រំ របស់ព្រះរាជវង្ស និងព្រះញាតិវង្សខ្មែរ ដែលបាត់បង់សម្ដេចព្រះរាម ដែលជាមរតករស់ដ៏អស្ចារ្យ នៃរបាំព្រះរាជទ្រព្យដ៏មានតម្លៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here