Bee Yobo ឆេះដុំក្រោយ នាងបង្ហោះការពារវប្បធម៌ ហើយមានអ្នកទើស

0

មួយរយៈចុងក្រោយ គេកត់សម្គាល់ថា តារាហ្វេសប៊ុក កញ្ញា Bee Yobo Bee បត់១៨០ដឺក្រេ ខណៈដែលនាងធ្លាប់តែបង្ហោះLive ពីរឿងស៊ិចស៊ី និង រឿងរ៉ាវជន្លលើហ្វេសប៊ុក មកជាបង្ហោះគាំទ្រ និងការពារវប្បធម៌។ យ៉ាងណាមិញ ជាមួយនឹងការប្រែប្រួលនេះ ក៏មានអ្នកទើស ដែលធ្វើអោយនាងប្រតិកម្មផងដែរ។

យោងតាមការបង្ហោះរបស់នាង មុននេះ កញ្ញា Bee Yobo សរសេរថា”ចូលរួមការពារវប្បធម៌ខ្មែរ និងជួយគាំទ្របរិច្ចាកវប្បធម៌ខ្មែរមិនរើសអើង មិនថាសិចសុី មិនរើសអើងពណ៌សម្បុរ សំខាន់មានទឹកចិត្តជ្រះថ្លា មិនរើសអើង ព្រោះយើងជាជនជាតិខ្មែរដូចគ្នា អោយតំលៃគ្នាទៅវិញទៅមក យើងមានសិទ្ធក្នុងការការពារ កុំអង្គុយចាំតែទើសគ្នាឯងគ្រាន់តែជួយការពារចាំបាច់ជួយផុស ជួយshare សំរាប់ខ្ញុំទទួលស្គាល់ថាខ្លួនខ្ញុំsexyតែមិនដែលភ្លេចវប្បធម៌នឹងអក្សរសាស្ត្រជាតិខ្មែរទេមានតែចិត្តខិតខំជួយអ្វីដែលល្អៗក្នុងសង្គម មិនមែនsexyនិងមិនអាចការពារឫក៏មិនជួយអីសោះដល់សង្គមទេ កុំអោយតែស្លៀកពាក់sexyចូលវត្តធ្វេីបុណ្យ ធ្វេីបុណ្យតាមFacebook ចែករំលែកអ្វីៗល្អ ? sexyគ្រាន់តែជាចំណង់ចំណូចចិត្តរបស់ខ្ញុំទេ សំខាន់ខ្ញុំស្រលាញ់ប្រទេសខ្មែរ:heart:អ្នកខ្លះចាំតែទើសតែមិនបានសូម្បីតែជួយដល់ជាតិ..ហើយអ្នកដែលថាអោយខ្ញុំសួរថាដែលបានចូលរួមបរិច្ចាឬក៏បានជួយអីខ្លះដល់សង្គមខ្លះឬនៅ..”។

អមដោយការបង្ហោះ កញ្ញា បន្តថា ហេតុផលដែលនាងបង្ហោះទាំងនេះ គឺបន្ទាប់ពីនាងត្រូវបាន អ្នកលេងហ្វេសប៊ុករិះគន់ ថាគ្រាន់តែជាតារាស៊ិចស៊ី តែមកធ្វើឈឺឆ្អាលវប្បធម៌ ដើម្បីយកមុខ។ កញ្ញាថាខ្លួនមិនមែនបង្ហោះពីល្ខោនខោល ឬ ប្រតិកម្មផេកថៃមួយដែមាក់ងាយវប្បធម៌របស់ខ្មែរ ដើម្បីចង់បានការឈឺចាប់នោះទេ ប៉ុន្តែគ្រប់យ៉ាងគឺចេញពីចិត្ត ទើបនាងបង្ហោះដើម្បីអោយអ្នកទើសនាងបានយល់ថា ទោះនាងស៊ិចស៊ី តែក៏ចេះស្រលាញ់វប្បធម៌ និងចេះធ្វើបុណ្យ។ ជាក់ស្ដែងនាងបានបរិច្ចាគជួយដល់កុមារកំព្រា ទុរគតជន និង ធ្លាប់ជួយជីកអណ្ដូងដល់សហគមន៍ជាច្រើនកន្លងមកហើយ គឺមិនមែនមិនធ្លាប់ធ្វើបុណ្យ ធ្វើសប្បុរសធម៌ធម៌ និងឈឺឆ្អាលដល់សិល្បៈឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here