ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី ប្រកាសចូលសិល្បៈ ក្រោយបាត់មុខ

0

នៅទីបំផុត តារាសម្តែងស្រស់សោភា២ នាក់បងប្អូន គឺពេជ្រ សុវណ្ណភិជ្ជរ៉ា និង ពេជ្រ រតនាទេវី បានប្រកាសគួរអោយភ្ញាក់ផ្អើលថាពួកនាងនឹងចូលសិល្បៈជាថ្មី ក្រោយឆ្ងាយពីអាជីពនេះមួយខ្យល់ធំ។ អ្នកទាំងពីរនឹងវាយលុកទីលានសិល្បៈអោយខ្លាំងនោះផង។

ពេជ្រ សុវណ្ណភិជ្ជរ៉ា ដែលធ្លាប់ល្បីឈ្មោះ បានអោយដឹងថា នាងបាត់មុខមួយរយៈព្រោះ ជាប់ទៅសិក្សានាប្រទេសអូស្ត្រាលី ។ រហូតមកទល់ពេលនេះ នាងទទួលបានសញ្ជាតិអូស្ត្រាលីជាផ្លូការ។ នាងមានបងស្រីរស់នៅទីនោះ ទើបបានជាមានឱកាសឡើងចុះ ប្រទេសអូស្ត្រាលីញឹកញាប់។ យ៉ាងណាក៍ដោយការវិលបកមក ច្បាមសិល្បៈ ម្តងទៀតនាងរំពឹងថា ទស្សនិកជននិងរង់ចាំស្នាដៃថ្មីៗរបស់នាង និងប្អូនស្រី ចែកជូនអ្នកគាំទ្រ។ នាងបានប្រកាសថា នឹងដឹកដៃប្អូនស្រីត្រលប់ចូលសិល្បៈម្ដងទៀត។

ទាំងពីរនាក់បងប្អូននេះ បានសាងស្នាដៃសិល្បៈគួរអោយចាប់អារម្មណ៍ ប្រមាណជាច្រើនឆ្នាំមុន។ ម្នាក់ៗបានសាងស្នាដៃដូចជាថតខ្សែភាពយន្តភាគ រឿងអប់រំ និងស្បតពាណិជ្ជកម្មល្បីៗ។ ប៉ុន្តែភាពល្បីឈ្មោះបានបកក្រោយ ព្រោះអ្នកទាំង២បានដកឃ្លា ចេញពីវិថីដែលនាំអោយ ទស្សនិកជនធ្លាប់តាមដាន មានការងឿងឆ្ងល់ និង មិនគួរចោលឱកាសសាងស្នាដៃសិល្បៈ ដែលពិបាកទាញប្រជាប្រិយភាពណាស់ សម្រាប់តារាមួយដួងៗ។

គួរបញ្ជាក់ថា ពេជ្រ រតនាទេវី ជាតារាសម្តែងម្នាក់ធ្លាប់លេចមុខក្នុងរឿងភាគរបស់ផលិតកម្មអិលឌី បចម្រៀងនៅសាន់ដេ បទរបស់ហង្ស ឧត្តមម៉ានីជាដើម។ ចំណែកភិជ្ជរ៉ាជាបងស្រី ក៍ជាអតីតបវរកញ្ញាឯក ទេសចរណ៍ឆ្នាំ២០០៨ ។ បន្ទាប់មកទៀតក៍បង្ហាញស្នាដៃរឿងអប់រំនានា ដូចជាប្រញាំងគ្រឿងញៀន និងជាតារាលេចធ្លោខាងបង្ហាញម៉ូដប្រចាំសាន់ម៉ូដែលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here