តារា​យុវវ័យ​ច្រើន​រូប​ ​ស្វះស្វែង​រក​ជំនួយ​ក្នុង​ជំនួប​លោកគ្រូ​អ្នកគ្រូ​ ​នៅ​វិទ្យាល័យ​មួយ​ ​

0

​នៅ​ថ្ងៃទី៧​ ​ខែធ្នូ​ ​ខាងមុខនេះ​ ​សិល្បករ​មួយ​ក្រុម​ ​នឹង​រួម​រួមគ្នា​បង្ហាញខ្លួន​ក្នុង​ពិធី​ដឹងគុណ​គ្រូ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​តាំងគោក​ ​ស្ថិតនៅ​ភូមិ​ស្រ​យោង​ ​ស្រុក​តាំងគោក​ ​ខេត្តកំពង់ធំ​។​ ​សិល្បករ​ទាំងនោះ​ ​មិន​ត្រឹមតែ​ប្រកាស​ខ្លួន​ទៅ​សម្ដែងសិល្បៈ​ដោយ​មិន​គិត​កម្រៃ​ ​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​ៗ​ជា​សារ​រំលឹក​គុណគ្រូ​ប៉ុណ្ណោះទេ​ ​តែ​ក៏បាន​បង្ហោះ​សារ​អំពាវនាវ​ ​ដើម្បីអោយ​មានការ​បរិច្ចាគ​ជួយ​ដល់​ពិធី​ផង​ដែរ​ ​ដើម្បីអោយ​ជំនួប​សិស្ស​គ្រប់​ជំនាន់​ ​និង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ ​នៅក្នុង​ថ្ងៃ​នោះ​ ​ប្រព្រឹត្តិ​ទៅ​បាន​រលូន​។​

​តារា​សិល្បៈ​ដែល​បង្ហាញខ្លួន​នៅក្នុង​ពិធី​នោះ​ ​សុទ្ធសឹងតែ​ជាតា​រា​យុវ​វ័យ​ក្មេង​ៗ​ ​ដោយ​រួមមាន​ទាំង​តារា​សម្ដែង​ ​និង​តារាចម្រៀង​ដែល​ភាគច្រើន​ជា​យុវ​វ័យ​ក្មេង​ៗ​។​ ​តារា​ដែលគេ​ដឹង​ថា​នឹង​បង្ហាញខ្លួន​នៅក្នុង​ពិធី​នោះ​រួមមាន​ ​តារា​សម្ដែង​វ័យក្មេង​ ​កញ្ញា​ ​ដាវ​ណ្ណ​ ​ជេន្​នី​,​ ​ប្អូនប្រុស​ ​ដាវ​ណ្ណ​ ​រី​គី​,​ ​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​,​ ​លោក​ ​លាន​ ​បញ្ច​នី​ត​,​ ​កុមារី​ ​ឈីង​ ​លីន​,​
​តារា​យុវវ័យ​ ​ខាន់​ ​វិចិត្រ​ទូ​,​ ​កង​ ​ដារ៉ា​បូរី​,​ ​លាង​ ​ចាន់​សីហា​,​ ​Nanac​,​ ​Nuk​ ​nuk​ ​និង​ ​ផល​ ​កក្កដា​ ​ជាដើម​។​ ​តាម​តារាង​កម្មវិធី​ ​នៅ​ថ្ងៃទី៧​ ​ខែធ្នូ​ ​ដែល​នឹង​ចូល​មក​ដល់​ឆាប់​ៗ​នោះ​ ​គឺ​ពេលព្រឹក​មានការ​សំណេះសំណាល​ ​ជាមួយ​លោកនាយក​ ​មានការ​ជូន​កាដូ​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​ពី​ពេលរសៀល​តទៅ​ ​គឺជា​កម្មវិធី​ល្បែង​កម្សាន្ត​ ​និង​ត​ន្ត្រី​សប្បាយ​ៗ​ ​ដែល​បង្ហាញ​សមត្ថភាព​បណ្ដាក់គ្នា​ ​ដោយ​តារា​អាជីព​ជា​យុវវ័យ​ ​ដែល​ស្ម័គ្រចិត្ត​ចូលរួម​។​ ​នេះ​ក៏​មានន័យថា​ ​តា​រា​ក្មេង​ៗ​ក៏​មាន​ឆន្ទៈ​ជួយ​សង្គម​គួរ​អោយ​សរសើរ​ផង​ដែរ​ ​ទើប​ស្រាក់ដៃគ្នា​បាន​ច្រើន​គ្នា​យ៉ាងនេះ​។​ ​

​ពិធី​នេះ​ ​មាន​គោលបំណង​អោយ​យុវវ័យ​មានការ​ដឹងគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​បង្ហាញ​ភាព​ក​ត្ត​ញូ​ ​ដើម្បីអោយ​លោកគ្រូ​អ្នកគ្រូ​សប្បាយចិត្ត​។​ ​​ជាមួយនឹង​គ្នា​នោះ​អ្នក​រៀបចំ​កម្មវិធី​ ​និង​សិល្បករ​ដែល​ចូលរួម​ក៏​ទទូច​អំពាវនាវ​ ​ដោយមាន​ការចូលរួម​បិ​ច្ចា​គ​ជួយ​ដល់​កម្មវិធី​មួយ​នេះ​ផង​ដែរ​ ​ដោយសារ​តែ​នៅ​ច្វះ​ខាត​នៅឡើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here