នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ សិល្បករមួយក្រុម នឹងរួមរួមគ្នាបង្ហាញខ្លួនក្នុងពិធីដឹងគុណគ្រូនៅវិទ្យាល័យហ៊ុនសែនតាំងគោក ស្ថិតនៅភូមិស្រយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សិល្បករទាំងនោះ មិនត្រឹមតែប្រកាសខ្លួនទៅសម្ដែងសិល្បៈដោយមិនគិតកម្រៃ ដើម្បីបង្កើតបរិយាកាសសប្បាយៗជាសាររំលឹកគុណគ្រូប៉ុណ្ណោះទេ តែក៏បានបង្ហោះសារអំពាវនាវ ដើម្បីអោយមានការបរិច្ចាគជួយដល់ពិធីផងដែរ ដើម្បីអោយជំនួបសិស្សគ្រប់ជំនាន់ និងពិធីទទួលទានអាហារសាមគ្គីជាមួយលោកគ្រូអ្នកគ្រូ នៅក្នុងថ្ងៃនោះ ប្រព្រឹត្តិទៅបានរលូន។
តារាសិល្បៈដែលបង្ហាញខ្លួននៅក្នុងពិធីនោះ សុទ្ធសឹងតែជាតារាយុវវ័យក្មេងៗ ដោយរួមមានទាំងតារាសម្ដែង និងតារាចម្រៀងដែលភាគច្រើនជាយុវវ័យក្មេងៗ។ តារាដែលគេដឹងថានឹងបង្ហាញខ្លួននៅក្នុងពិធីនោះរួមមាន តារាសម្ដែងវ័យក្មេង កញ្ញា ដាវណ្ណ ជេន្នី, ប្អូនប្រុស ដាវណ្ណ រីគី, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណឆ្នាំ២០១៨ និងជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា, លោក លាន បញ្ចនីត, កុមារី ឈីង លីន,
តារាយុវវ័យ ខាន់ វិចិត្រទូ, កង ដារ៉ាបូរី, លាង ចាន់សីហា, Nanac, Nuk nuk និង ផល កក្កដា ជាដើម។ តាមតារាងកម្មវិធី នៅថ្ងៃទី៧ ខែធ្នូ ដែលនឹងចូលមកដល់ឆាប់ៗនោះ គឺពេលព្រឹកមានការសំណេះសំណាល ជាមួយលោកនាយក មានការជូនកាដូអរគុណដល់លោកគ្រូអ្នកគ្រូ និងពីពេលរសៀលតទៅ គឺជាកម្មវិធីល្បែងកម្សាន្ត និងតន្ត្រីសប្បាយៗ ដែលបង្ហាញសមត្ថភាពបណ្ដាក់គ្នា ដោយតារាអាជីពជាយុវវ័យ ដែលស្ម័គ្រចិត្តចូលរួម។ នេះក៏មានន័យថា តារាក្មេងៗក៏មានឆន្ទៈជួយសង្គមគួរអោយសរសើរផងដែរ ទើបស្រាក់ដៃគ្នាបានច្រើនគ្នាយ៉ាងនេះ។
ពិធីនេះ មានគោលបំណងអោយយុវវ័យមានការដឹងគុណដល់លោកគ្រូអ្នកគ្រូ និងបង្ហាញភាពកត្តញូ ដើម្បីអោយលោកគ្រូអ្នកគ្រូសប្បាយចិត្ត។ ជាមួយនឹងគ្នានោះអ្នករៀបចំកម្មវិធី និងសិល្បករដែលចូលរួមក៏ទទូចអំពាវនាវ ដោយមានការចូលរួមបិច្ចាគជួយដល់កម្មវិធីមួយនេះផងដែរ ដោយសារតែនៅច្វះខាតនៅឡើយ៕