Rith Omega កាក់កបមុខរបរបើកក្លិបទាំងគ្មានបទពិសោធន៍

0

តាំងពីមានវត្តមានក្នុងជំនួញបើកក្លិបជាមួយតារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ គេកត់សម្គាល់ថា អ្នកដឹកនាំសម្ដែង លោក Rith Omega ធ្វើអោយអតីតក្លិបថោន ដែលប្ដូរឈ្មោះថ្មីថា QKCLUB ល្បីឈ្មោះយ៉ាងខ្លាំង។ ក្លិបនៅក្រោមការខ្នះខ្នែងរបស់លោក ត្រូវបានគេកត់សម្គាល់ថា ទាក់ទាញអ្នកទៅកម្សាន្តស្ទើរតែនាំមុខគេនាពេលចុងក្រោយ ដោយអាចនិយាយបានថា ទើបតែមានវត្តមានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប្រជែងទីផ្សារមិនធម្មតា។

លោក Rith Omega បានបង្ហោះនៅលើហ្វេសប៊ុកថា”អគុណមែនទែនចំពោះមិត្តភក្តិ បងប្អូនទាំងអស់គ្នា​ ដែលបានមកគាំទ្រ​ #QKCLUB។ តាំងពីចាប់ផ្តេីមមកទាំងមិនទាន់មានអ្នកស្គាល់​ ទាំងមិនទាន់មានមនុស្ស​មកច្រេីន​ តែរយះពេល3ខែនេះ​ គឺមានគេស្គាល់ #QKCLUB កាន់តែច្រេីនទៅៗ​ រហូតរាល់ថ្ងៃនេះអត់មានកន្លែងអង្គុយ​ ពេញៗរាល់ថ្ងៃ​។ ខ្ញុំសន្យាថានឹងមានអ្វីកាន់តែពិសេសជូនទៅដល់អ្នកទាំងអស់គ្នាបន្តទៀត​ នៅ #QKCLUB

ការបង្ហោះរបស់លោក បានធ្វើអោយគេមើលឃើញភ្លាមៗថា មើលឃើញភ្លាមថាលោកជោគជ័យក្នុងជំនួញគ្រប់គ្រងក្លិបលើកដំបូង ខណៈដែលពេលកន្លងមក លោកមិនដែលមានបទពិសោធន៍លើជំនួញមួយនេះទាល់តែសោះ។ លោកត្រូវបានគេស្គាល់តែលើជំនាញផលិតMV និងមុខរបរបើកលក់ស៊ុបខ្យង Omega ប៉ុណ្ណោះ ទើបជាការកោតសរសើរ នៅពេលការងារបើកក្លិប គឺជាមុខរបរមិនងាយនឹងធ្វើអោយជោគជ័យ ប៉ុន្តែលោកអាចធ្វើអោយក្លិបមួយនេះ ល្បីឈ្មោះមិនប្រើពេលយូរ។ ជាក់ស្ដែង នៅក្នុងសង្គមសិល្បៈ និង សង្គមអ្នកនិយមក្លិបរាត្រី ស្ទើរមិនមានអ្នកណា មិនជ្រួលជ្រួលនឹងក្លិប QK នេះទេ។ លោក Rith Omega ក៏ត្រូវគេកត់សម្គាល់កំពុងជោគជ័យលើមុខជំនួញលក់យីហោ ស៊ុបខ្យង Rith Omega ស្របគ្នាផងដែរ ដោយគេឃើញហាងស៊ុបខ្យងយីហោនេះ លេចឡើងច្រើនកន្លែង៕