ស្ងាត់ៗ ឈិន ម៉ានិច្ច ឡើងគេហដ្ឋានថ្មី ចុងសប្ដាហ៍ក្រោយនេះ

0

សហការី៖ វង្ស សុម៉ាលីន

ក្រោយជ្រកក្រោមទ្រនុំថ្មីហង្សមាស ពេលនេះ ឈិន ម៉ានិច្ច កាន់តែលូយឆាយ និងឡើងកូដតែម្ដង ដោយសម្ងំទិញផ្ទះ នឹងប្រកាសពីពេលវេលាល្អ ដើម្បីធ្វើពិធីឡើងគេហដ្ឋាននោះផង។ យោងតាមរយៈការបង្ហោះបង្ហាញសំបុត្រអញ្ជើញ ពីគណនីហ្វេកប៊ុករបស់នាងផ្ទាល់ គឺនាងនឹងឡើងផ្ទះថ្មី នៅចុងសប្ដាហ៍នេះ។

ម្ចាស់បទ « បើខ្ញុំយំ អ្នកណាជូតទឹកភ្នែក » ក្រោយខិតខំប្រឹងប្រែងក្នុងវិស័យចម្រៀង នាងកញ្ឆក់បានកេរ្តិ៍ឈ្មោះបោះសម្លេងគួរអោយសរសើរក្នុងរង្វង់សិល្បៈ។ ទើបតែទិញរថយន្តថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែប៉ុន្មានខែមុននេះនាងបានទិញវីឡាថ្មីមួយទៀតតម្លៃខ្ទង់ម៉ឺនដុល្លា យ៉ាងរំភើយ នៅក្នុង បុរីវិមានភ្នំពេញ និងសម្រេចធ្វើពិធីឡើងគេហដ្ឋាន នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខនេះ ដោយត្រៀមអញ្ជើញមិត្តភក្កិទាំងក្នុង និងក្រៅសិល្បៈចូលរួមផងដែរ។ សមិទ្ធិផលដែលកើតមកពីការខិតខំប្រឹងប្រែងរហូតឈានដល់ចំណុចកំពូលនេះ ត្រូវបានមហាជន ពិសេសមិត្តភក្កិនៅក្នុងចង្កោមសិល្បៈទាំងមូល លាន់មាត់សរសើរ នឹកស្មានមិនដល់។

ជាមួយនឹងសន្ទុះប្រែប្រួលនេះ ឈិន ម៉ានិច្ច ត្រូវបានគេសម្គាល់ថា ក៏ស្អាតប្លែក បើទោះជាមិនសូវនិយមលេងស្ទាយ៍ស៊ិចស៊ី។ ពិសេសនាងនៅតែរក្សា ទឹកដមសម្លេងសុភាពបែបទាក់ទាញ បេះដូងរបស់អ្នកគាំទ្រ មិនឱ្យងាករេទៅណារួចតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here