តារាចម្រៀង ករុណា ពេជ្រ ត្រូវគេគប់កញ្ចក់ឡាន ពេលដែលលោកចេញមកពីក្លឹបកម្សាន្ត QK Club ក្នុងវេលាប្រហែលម៉ោងបីជិតភ្លឺ កាលពីពេលថ្មីៗ។ ដោយសារតែមានការរិះគន់ និងមានការចូលទៅខមិន បែបចំអកឡកឡឺយផង ពេលនេះលោកចេញមុខបកស្រាយ។
ហេតុការណ៍នោះ បានកើតឡើង កាលពីយប់ថ្ងៃទី១៦ ឈានចូល ១៧ឧសភា ២០១៩ ប៉ុន្តែ ករុណា ពេជ្រ មិនបានបង្ហោះភ្លាមៗទេ ព្រោះយល់ថា មិនចាំអីត្រូវ បង្ហាញបែបនេះ ក៏ព្រោះតែលោកយល់ថា អាចជារឿងខ្មាស់គេ ដែលខ្លួនជាតារាចម្រៀង តែបែជាត្រូវគេលួចគប់កញ្ចក់ឡាន ដែលលោកស្មានថា ជាការស្អប់គុំគួនណាមួយ។ តាមរយៈវីដេអូឃ្លីប លោកបានស្នើអោយបងប្អូន មើលការបកស្រាយរបស់តាមរយៈវីដេអូឃ្លីប អោយបានដល់ចប់ ដើម្បីអោយបានដឹងពីគោលបំណង របស់លោក គឺគ្រាន់តែចង់បង្ហាញបងប្អូនអោយមានការប្រុងប្រយ័ត្ន និងហេតុការណ៍ចំពោះជនឆ្លៀតឱកាស និងមិនមានបំណងណាផ្សេងដូចការរិះគន់ឡើយ។
ចង់ដឹងថា ករុណា ពេជ្រ បកស្រាយបែបណា សូមទស្សនា វីដេអូខាងក្រោមនេះ















