ទៀង មុំសុធាវី កក់ក្ដៅចំណងស្នេហ៍ក្រៅរង្វង់មង្គលការ

0

សហការី៖ វង្ស សុម៉ាលីន

តាមរយៈការបង្ហោះរូបភាពស្និទស្នាលជាមួយម្ចាស់បេះដូង ដែលជាបុរសអណិកជនវ័យកណ្ដាល អ្នកគាំទ្រមិនតិចទេលួចច្រណែន។ យ៉ាងណាមិញ មកទល់ពេលនេះ តារាចម្រៀង កញ្ញា ទៀង មុំសុធាវី មិនទាន់បង្ហើបអោយដឹងពីគម្រោងចូលរោងការនៅឡើយទេ។

ទស្សនិកជនបានជ្រាបច្បាស់ហើយថា អ្នកចម្រៀងស្រីដែលមានសម្លេងផ្អែមក្រអួនក្រអៅរូបនេះ សាកសមបំផុតជាមួយបទចម្រៀងមនោសញ្ចេតនាបែបបុរាណ។ មួយរយៈចុងក្រោយនេះ គេឃើញនាងឧស្សាហ៍មានដំណើរកំសាន្តទៅកាន់ប្រទេសបារាំង ដែលជាទឹកដីរបស់គូស្នេហ៍នាងរស់នៅជាញឹកញយ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏ឃើញមានវត្តមាននាងនៅក្នុងទឹកដីនៃប្រទេសនេះ ក្នុងអំឡុងពេលរដូវស្លឹកឈើប្រែពណ៌ ( រដូវស្លឹកឈើជ្រុះ) ជាមួយនឹងគូរស្នេហ៍ ព្រមទាំងបង្ហោះរូបភាពស្វីតៗបែបមានក្ដីសុខជាមួយម្ចាស់បេះដូង មិនឱ្យចាញ់គូរស្នេហ៍តារារួមអាជីពវ័យក្មេងទាំងឡាយ។ នាងនៅមិនទាន់ស្រាយបញ្ជាក់ឱ្យមហាជន អស់ចម្ងល់ ថាតើនាងនឹងមានគម្រោងចូលរោងការជាមួយបុរសសង្ហារនោះនៅពេលណា ឱ្យពិតប្រាកដឡើយ មកទល់ពេលនេះ។

គួររំឮកឡើងវិញថា បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈមកទល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានមហាជនទាំងក្នុងនិង ក្រៅប្រទេសគាំទ្រ និងទទួលស្គាល់ថាជាតារាស្រីដែលនៅតែមានសម្រស់វ័យក្មេង។ ម្យ៉ាងវិញទៀត នាងកម្រនឹងធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិទើសទាល់ តែនាងតែងតែទទួលបាននូវ ការកោតសរសើរអំពីការ តុបតែងខ្លួន និងការស្លៀកពាក់ទាំងបុរាណនិង សម័យហាក់សមជានារីខ្មែរ។

ទស្សនិកជនជាច្រើន បានចូលរួមសាទរដល់ជីវិតគូរស្នេហ៍អ្នកចម្រៀងស្រីរូបនេះ។ មិនតែប៉ុណ្ណោះពួកគេក៏ចង់ឃើញអ្នកទាំងពីរ ដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here