ចន ច័ន្ទលក្ខិណា ធ្វើរឿងមួយគួរសរសើរ ខណៈ ហេង ឡុង និង អ៊ឹម ជីវ៉ា ប្រកាសប្ដឹងគ្នាបែកផ្សែង

0

ជម្លោះរវាង លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក អ៊ឹម ជីវ៉ា អតីតសមាជិកក្រុមអភិបាលសមាគមសិល្បករខ្មែរ មិនត្រឹមតែវាយប្រហារគ្នាដោយសំណេរនៅលើហ្វេសប៊ុកប៉ុណ្ណោះទេ ក៏ឈានដល់ការប្រកាសប្ដឹងគ្នាលែងយល់មុខ ធ្វើអោយឡើងកំដៅរៀងខ្លួនផងដែរ។ យ៉ាងណាមិញសម្រាប់ជម្លោះមួយនេះ គេកត់សម្គាល់ឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើរឿងមួយគួរអោយសរសើរ បើទោះជាតួអង្គសំខាន់ក្នុងរឿងរសើបនោះដែរ។

យោងតាមការបង្ហោះមួយថ្មី លោក ហេង ឡុង បានប្រកាសដាក់បណ្ដឹងលើ លោក អ៊ឹម ជីវ៉ា បន្ទាប់ពីលោក អ៊ឹម ជីវ៉ា បង្ហោះធ្វើអោយប៉ះពាល់ដល់ផ្ទៃក្នុងរបស់លោកហេង ឡុង និងសមាគម ហើយមិនព្រមធ្វើការសុំទោសតាមការទាមទា។ ងាកទៅលោក អ៊ឹម ជីវ៉ា ឯណេះវិញ ក៏ប្រកាសដាក់បណ្ដឹងលោក ហេង ឡុងផងដែរ អមដោយការដាក់សំណួរបន្តទៀត អោយលោក ហេង ឡុង ឆ្លើយ បន្ថែមពីលើ៩ចំណុច ដែលលោកបានបង្ហោះ ធ្វើអោយមហាជនភ្ញាក់ផ្អើល។ បើទោះជាលោក ហេង ឡុង បានតបសំណួរខ្លះៗ ប៉ុន្តែដោយសារតែលោកប្រកាន់ជំហរដាក់បណ្ដឹង ទើបលោក អ៊ឹម ជីវ៉ា ប្រកាសប្ដឹងតបវិញ ដោយភាគីម្ខាងៗហាក់ជឿជាក់ខ្លាំងថាខ្លួនមិនចាញ់ក្ដី។ នៅមិនទាន់ដឹងថា តើអ្នកទាំងពីរនឹងឈានដល់ការសម្រុះសម្រួលនៅក្រៅរបងតុលាការ ឬ យ៉ាងណានោះទេ ប៉ុន្តែសម្រាប់អ្វីដែលម្នាក់ៗប្រកាន់ជំហររឹងមាំនៅក្នុងពេលនេះ គឺអាចនឹងពិបាកសម្របសម្រួល។

ជម្លោះក្ដៅគគុកនេះ ក្រឡេកទៅមើលអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញភាពចាស់ទុំ មិនលូកដៃតែម្ដង មិនទាំងការដើរតួហៅអោយភាគីទាំង២សម្របសម្រួល និងកាន់ជើងភាគីស្វាមី។ អ្នកសិល្បៈ និងមហាជនជាច្រើនបានសរសើរថាអ្នកនាងអនុវត្តន៍ត្រឹមត្រូវ បើទោះជាភាពស្ងប់ស្ងាត់ ដែលអ្នកនាងបង្ហាញថាតើក្នុងចិត្តអ្នកនាង កាន់ជើងទៅខាងស្វាមីត្រូវ ឬ អ៊ឹម ជីវ៉ា ត្រូវ។ នៅលើគណនេយ្យផ្លូវការ និងផេកប្រចាំខ្លួន អ្នកនាងមិនផុស និង មិន Live ពាក់ព័ន្ធនឹងជម្លោះរវាងអ្នកទាំងពីរតែម្ដង។ មានតែម្ដងគត់ដែលអ្នកនាង បានស្សែពីការប្រកាសត្រៀមប្ដឹងលោក អ៊ឹម ជីវ៉ា ដោយស្វាមី ខណៈដែលការលូកដៃក្នុងការចែកចាយការបង្ហោះរបស់ ហេង ឡុងនោះ ត្រូវគេជឿថា អ្នកនាងផ្ទាល់អាចមិនមែនអ្នកស្សែផងក៏មិនដឹង ដោសារតែពេលកន្លងមកធ្លាប់បានបង្ហើបថា ផេក បូករួមទាំងហ្វេសប៊ុករបស់អ្នកនាង លោក ហេង ឡុង ក៏ជា Admin មួយរូបដែរ។ អ្នកនាងត្រូវបានគេសរសើរសម្រាប់ការមកនលូកមាត់នេះ ខណៈដែលភាគីលោក ហេង ឡុង និង លោក អ៊ឹម ជីវ៉ា ប្រសិនបើអ្នកនាង ចន ច័ន្ទលក្ខិណា សម្របសម្រួល ប្រហែលចប់ដោយរលូន។ អ្នកខ្លះថាជម្លោះបែបនេះ បើក្រៅពីអ្នកនាង ប្រហែលនឹងកាន់ជើងប្ដីបាត់ទៅហើយ ដោយមិនមែនមិនខ្វល់ហីៗ ដើម្បីទុកអោយរឿងនេះឆាប់ចប់សព្វគ្រប់។ អ្នកនាងក៏ត្រូវអ្នកសរសើរឃ្លាំមើលថាតើ នឹងនឹងន៎បែបហ្នឹងរហូតឬ អាចផ្ទុះពាក្យសម្ដីការពារគ្រួសារ និងស្វាមី។

LEAVE A REPLY

Please enter your comment!
Please enter your name here