ម៉េង វិមានរតនា ស្ងាត់ៗ រៀបការកូនស្រី ជាមួយកូនប្រុសឯកឧត្តម

0

សហការី៖ ឧត្តម

បងប្អូនឳពុករបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺអ្នកនាង ម៉េង វិមានរតនា ដែលក្លាយជាជំទាវហើយឆ្ងាយពីសិល្បៈ នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងដល់ថ្ងៃរៀបចំផ្សំផ្គុំកូនស្រីបណ្តូលចិត្ត របស់អ្នកនាងជាផ្លូវការហើយ ដោយអនាគតកូនប្រសាររបស់អ្នកនាងគឺជាកូនប្រុសរបស់ឯកឧត្តម ដែលជាមន្ត្រីក្នុងជួររដ្ឋាភិបាល។ អ្នកនាងកំពុងតែអង្គុយ រាប់ថ្ងៃ ដើម្បីមើលពិធីតាមច្បាប់នេះ ដោយអ្នកនាងបញ្ជាក់ថា គឺជាអ្វីដែលខ្លួនចង់បាន។


អ្នកនាង ម៉េង វិមានរតនា ដែលត្រូវគេដឹងថារស់នៅក្នុងនាមជាជំទាវ ដោយមានឋានៈល្អ តែអត្តចរិករបស់អ្នកនាងនៅតែសាមញ្ញនោះ គ្មានអ្នកណាមិនសរសើរ និងចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកនាងនោះទេ បើទោះអ្នកនាងលែងជាអ្នកសិល្បៈ។ អ្នកនាងបានធ្វើអោយ គេចាប់អារម្មណ៍ដោយសារតែកូនស្រីពេញវ័យការស្រស់សោភារបស់អ្នកនាង ជិតដល់ថ្ងៃមង្គលការ។
អ្នកនាង វិមានរតនា នឹងរៀបចំពិធីមង្គលការកូនប្រុស កូនស្រីនៅគេហដ្ឋានផ្ទាល់ នៅម្តុំចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកា ក្នុងឆ្នាំ២០១៩នេះ ដោយកូនប្រសារប្រុសរបស់អ្នកនាង ក៏ជាកូនឯកឧត្តមផងដែរ។ មិនដឹងថាអ្នកនាង អញ្ជើញអ្នកសិល្បៈប៉ុន្មាននាក់ចូលរួមនោះទេ ប៉ុន្តែកម្មវិធីមួយនេះ ត្រូវបានអ្នកនាង និងស្វាមីធ្វើធំ ដែលភាគច្រើនសុទ្ធតែអ្នកមុខអ្នកការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here