យុគ ចិន្តា សាមញ្ញៗ តែទាក់ទាញ

0

សហការី៖ វង្ស សុម៉ាលីន

ផ្ទុយពីតារាសិល្បៈផ្សេងៗដែលមានរសនិយមធ្វើដំណើរទៅក្រៅប្រទេស ដើម្បីផ្ដិតយកទេសភាពបែបអឺរ៉ុបៗ និងប្រទេសអាស៊ីល្បីៗ មកបង្អួតភ្នែកមហាជន ពិធីការិនីយុគ ចិន្តា បែរជាជាប់ចិត្តជាមួយនឹងទេសភាពបែបព្រៃភ្នំអមជាមួយនឹងធម្មជាតិបៃតងស្រស់បំព្រងទៅវិញ។ សកម្មភាពបង្អួតសម្រស់របស់អ្នកនាង សាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែស្ទើរមិនមានមួយប៉ុស្តិ៍ណាមិនទាក់ទាញឡើយ។

ទោះបីជាមានវ័យជ្រេ និង មានកូនស្រី ធំទន្ទឹមខ្លួនក៏ពិតមែន តែពិធីការិនី យុគ ចិន្តា នៅតែមាន សម្រស់ និង រូបរាងស៊ិចស៊ីស្រឡូនស្អាត មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ដូចពាក្យចាស់ពោលថា « ខ្ញីកាន់តែចាស់កាន់តែហឹរ»។ ការតុបតែងខ្លួន និង ការស្លៀកពាក់ មិនថាបែបស្រគត់ស្រគុំ ឬ បែបយុវវ័យ ក៏នៅតែទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រដដែល។

ទន្ទឹមនឹងភាពស្រស់ស្អាត ពិធីការិនីរូបនេះត្រូវបានគេកត់សម្គាល់ថា រាល់ពេលធ្វើដំណើរកំសាន្តម្ដងៗ រូបភាពភាគច្រើនដែលអ្នកនាងបានចែករំលែកនៅក្នុងបណ្ដាញសង្គម មិនថាក្នុងឬក្រៅប្រទេស តែងតែរំលេចជាមួយនឹងទេសភាពបែបធម្មជាតិជារួមគឺតំបន់ដែលសម្បូររុក្ខជាតិបៃតង លម្អជាមួយនឹងការស្លៀកពាក់បែបពណ៌ឆើតស្រស់ ហាក់ជួយបង្កើនសម្រស់គួរឱ្យទាក់ទាញមួយកម្រិត។ ភាគតិចណាស់ដែលមានតារាសិល្បៈនិយមថតរូបជាមួយនឹងទេសភាពសមញ្ញៗបែបនេះ ប៉ុន្តែអ្នកនាងយុគ ចិន្តា បែរជាសប្បាយរីករាយនឹងទីតាំងដែលគេមើលរំលង មកធ្វើជា background ផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតគួរចាប់អារម្មណ៍។

នេះគឺជា tip មួយដ៏ពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបពិសេសយុវវ័យ។ គ្រាន់តែផ្លាស់ប្ដូរពីការបង្អួតសម្រស់នៅក្នុងហាងប្រ៊ែនៗ អាគារខ្ពស់ៗ ងាកមកចាប់អារម្មណ៍នឹងធម្មជាតិ ក៏អាចជួយឱ្យតំបន់ព្រៃឈើមានភាពទាក់ទាញ ដែលជួយអោយមានចលនាអភិវឌ្ឍន៍ និងថែរក្សាទីតាំងស្រស់ស្អាតទាំងនោះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបានផងដែរ។

ចង់ជ្រាបច្បាស់ថាមានភាពទាក់ទាញកម្រិតណា សូមទស្សនារូបភាពខាងក្រោម:

LEAVE A REPLY

Please enter your comment!
Please enter your name here