ជា សំណាង រៀបការជាមួយតារាម៉ូដែល ម៉ូម៉ូ ថ្ងៃនេះ

0

យោងតាមការបញ្ជាក់របស់ លោក សាវិន ហ្វីលីប តារាសម្ដែងចាស់វស្សា លោក ជា សំណាង កំពុងចូលរោងការសំពះផ្ទឹមជាមួយតារាសម្ដែង និងជាតារាម៉ូដែលវ័យក្មេងកញ្ញា ម៉ូម៉ូ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយពិធីមង្គលរបស់អ្នកទាំងពីរធ្វើឡើងនៅស្រុកឈូក ខេត្តកំពត។ តារាសិល្បៈមួយចំនួន ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីនេះ ខណៈតារាសិល្បៈ និងមហាជន ដែលមិនត្រូវបានអញ្ជើញ ក៏បង្ហាញការអបអរលោកជាសាធារណៈ។

លោក សាវិន ហ្វីលីព បានសរសេរនៅលើហ្វេសប៊ុកថា “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះ (ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩) ជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត”។ កញ្ញា ម៉ូម៉ូ បញ្ជាក់មង្គលការរបស់នាង ធ្វើឡើង៤០តុ ដោយ នាង និង លោក ជា សំណាងមិនអញ្ជើញតារាអោយចូលរួមច្រើនណាស់ណាទេ ដោយសារពិធីនេះនៅឆ្ងាយ។ យ៉ាងណាមិញ នាងថា ពិធីទាំងមូលនឹងធ្វើឡើងអធឹកអធម។ ម្នាក់ៗមានការភ្ញាក់ផ្អើល ដែលលោក ជា សំណាង ទើបតែរកឃើញគូស្នេហ៍ ស្របពេលដែលប្រវត្តិគ្រួសារអតីតរបស់លោក មិនត្រូវបានទម្លាយ។

គួរបញ្ជាក់ថា កញ្ញា ម៉ូម៉ូ គឺជាតារាសម្ដែង និងជាតារាម៉ូដែល រៀងខ្ពស់ស្រលះ ដែលកំពុងឡើងកូដ។ អ្នកទាំងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមួយរយៈមកហើយ តាមរយៈឱកាសថតសម្ដែងជាមួយគ្នា។ កញ្ញា ជាកូនអ្នកកំពត ដោយមង្គលការរបស់អ្នកទាំងពីរបានកំណត់ចូលរោងនៅថ្ងៃទី១៤ វិច្ឆិកា និង ទទួលភ្ញៀវពេលល្ងាចនៅថ្ងៃទី១៥ វិច្ឆិកា ក្នុងឆ្នាំ២០១៩នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here