បុរស២នាក់សាកស្រលាញ់គ្នា១អាទិត្យ! ឥឡូវបាន៦ឆ្នាំបាត់

0

សហការី៖ រុន ណាកូ

ការរស់នៅក្នុងសង្គមមួយ រឿងស្នេហារវាងមនុស្សប្រុស និងស្រីជារឿងធម្មតាសម្រាប់មនុស្សលោកយើង។ តែរឿងស្នេហាខុសធម្មជាតិ រវាងស្រីស្រលាញ់ស្រី ​ប្រុសស្រលាញ់ប្រុស ទៅមានការបើកចំហរជាងមុន ក៏នៅតែទទួលការរើសអើង ដែលជាឧបសគ្គដល់សម្ព័ន្ធស្នេហ៍មិនប្រក្រតីបែបនេះ។

រឿងខុសធម្មជាតិមួយនេះ កាន់តែត្រូវបានសង្គមបច្ចុប្បន្នទទួលស្គាល់ ខណៈដែលអ្នកស្រលាញ់ភេទដូចគ្នា តែងអះអាងថាខ្លួនមានសិទ្ធជ្រើសរើសមនុស្សដែលស្រលាញ់ និងថានោះមិនមែនជារឿងធ្វើឱ្យប៉ះពាល់នរណាដែលគួរតែគេចវេសដូចមុន។ ក្រឡេកមើល បុរសស្រលាញ់ភេទដូចគ្នាមួយគូនេះវិញ ពួកគេមិនត្រឹមតែប្រឆាំងធម្មជាតិ និងច្បាប់សង្គមប៉ុណ្ណោះទេ តែបានបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ដោយនាំគ្នាខិតខំធ្វើការរកស៊ី ហើយមានបានគួរឱ្យសរសើរ។ ក្នុងនោះចំណងស្នេហ៍ដែលបានកើតឡើងរវាងអ្នកទាំងពីរ ក៏ត្រូវគេប្រកាសថា ផ្ដើមចេញពីការសាកល្បងតែមួយអាទិត្យ ក្នុងពេលព្រមព្រៀងនោះផងដែរ។ តាមរយៈគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Kon Sam New បានបង្ហោះថា « ថាសាកស្រលាញ់តែម៉ាអាទិត្យទេ ឥលូវប្រាំមួយឆ្នាំបាត់ បោកឯងទាំងរស់ម៉ង ឆ្ងល់ចេះទ្រាំហ្នឹងចរិកឯងបានដែរ..??:heart:#ForeverLove »។

ក្រោយពីបានបង្ហោះរូបភាពស្វិតៗ មើលទៅផ្អែមល្ហែមមិនចាញ់ស្នេហារវាងមនុស្សប្រុស និងនារីធម្មតានោះទេ ដោយ ភ្ជាប់សារយ៉ាងមានអត្ថន័យទាំងនេះទៀត គឺរឹតតែធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើនមានការកោតសរសើរពីក្តីស្រលាញ់ របស់ពួកគេហើយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទៅលើគូស្នេហ៍មួយនេះ។

មួយគូនេះ ក៏មិនមែនគូស្នេហ៍ស្រលាញ់ភេទដូចគ្នាដែលបើកចំហរដំបូងគេនៅកម្ពុជានោះដែរ ប៉ុន្តែគឺជាគឺស្នេហ៍មួយគួថ្មី ដែលធ្វើអោយគេកាន់តែមើលឃើញថាបុរសស្រលាញ់ភេទដូចគ្នា ដែលស្ម័គ្រស្មោះគ្នា ហើយរកស៊ីមានបាន ទទួលបានការសរសើរខុសពីពេលមុន គឺមានការមាក់ងាយគ្រប់កាលៈទេសៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here