ភ្លើងស្នេហ៍ត្រីកោណ ឆ័យ លីដាឡែន និងអតីតស្វាមីឆាបឆេះជាថ្មី

0

សហការី៖ វង្ស សុម៉ាលីន

មកទល់ពេលនេះ បើទោះជាចំណងស្នេហ៍រវាង ឆ័យលី ដាឡែន និងលោក រិទ្ធី​ ឧត្ដមស៊ីដារ៉ា អតីតស្វាមី បានប្រកាសពីការលែងលះ ប៉ុន្តែភាគីទាំងពីរមិនទាន់ផ្ដិតមេដាយផ្លូវច្បាប់អោយគ្នានៅឡើយទេ ទើបភ្លើងស្នេហ៍ត្រីកោណត្រូវបានប្រកាសឡើង។ ភាគីខាងស្រីបានសរសេរបង្ហោះក្ដៅៗថា នារីម្នាក់កំពុងឆក់យកប្ដី ទាំងមិនទាន់លែងលះផ្លូវការ ខណៈខាងប្រុសឆ្លើយតបថា គឺជារឿងលាបពណ៌ និងប្រឌិតដើម្បីបង្ខូចឈ្មោះ។

អ្នកនាង ឆ័យលី ដាឡែន បានបង្ហោះដោយភ្ជាប់ហ្វេសប៊ុកនារីស្រស់សោភា ឈ្មោះ Nut Nut (Manut Sun) ថា”ហេហេហេ​ អូនបេីកអាខោនអូនវិញហេីយ​ ម្សិលមិញអូនបិទអាខោនអូន ព្រោះអូនរវល់ដេីរលេងទៅវត្តមួយប្តីគេ អញ្ចឹងអូនបិទមួយយប់បានដេកអោបប្តីគេ ចាំស្អែកព្រឹកឡេីងអូនបេីកវិញ:joy::joy:
:white_check_mark:ចង់ប្រាប់ថាអាណិតម្តាយនាងណាស់ចិញ្ចឹមកូនស្រីមកអអោយយកប្តីគេមកធ្វេីកម្មសិទ្ធប្តីខ្លួឯង ខំធ្វេីបុណ្យព្រលែងសត្វក្រែងបានប្តីល្អហេីយស្អាត ឥឡូវបានហេីយតែប្តីគេ​ ប្តីគេក៏ប្តីគេទៅ សំខាន់អ្នកណាយកបានអ្នកនឹងឈ្នះ:joy::joy:
:point_right:ខ្ញុំសំរេចចិត្តហេីយថាដាក់ទានអោយនាងចុះព្រោះខំតោងប្តីគេយូរហេីយ​ ថែអោយល្អណានាង ប្រយ័ត្នគេឆក់យកបាត់ទៀតណា។ ធ្វេីការនៅក្រុមហ៊ុន canon គ្រាន់បេីដែរតែអន់ចរឹក ថោកទាប​ ដេីរលេងយប់ៗទាក់បានតែប្តីគេ:joy::joy: ជូនពរនាងនឹងប្រុសសាវាប្រុសក្បត់អោយស្រលាញ់គ្នាអោយស្លាប់ចុះណា​
:point_right:អូរ! ​ ភ្លេចប្រាប់​ នាងអែងមិនមែនជាស្រីទី1ទេ ដែលខ្ញុំចាប់បាន ហេីយដែលប្តីខ្ញុំយកនាង ចង់ស្គាល់អត់ខ្ញុំរៀបរាប់ប្រាប់​ តែយល់ល្អប្លុកខ្ញុំចោលទៅ​ លឺទេមីថោកទាប​ sun manut Nut Nut”។ គេនៅមិនឃើញម្ចាស់ហ្វេសប៊ុក ដែល ឆ័យលី ដាឡែន បង្ហោះ ចេញមុខប្រតិកម្មនៅឡើយទេ ប៉ុន្តែភាគីខាងស្វាមីចេញមុខបកស្រាយ។

លោក រិទ្ធី​ ឧត្ដមស៊ីដារ៉ា បានអះអាងថា រវាងខ្លួន និងអ្នកនាង ឆ័យលី ដាឡែន បានដាច់សង្វះគ្នាជាប្ដីប្រពន្ធក្រោយការព្រមព្រៀង ដោយមានការដឹងឮពីឪពុកម្ដាយសងខាងជាយូរមកហើយ ប៉ុន្តែលោកថាអ្នកនាង ឆ័យលី ដាឡែន នៅតែបន្តរំខានជីវិតឯកជនរបស់ខ្លួន។ លោកថា អ្នកនាងឆ័យលី ដាឡែន បានស្រុះស្រួលរួចហើយមុនពេលលោកចុះចេញ ដោយលោកយកកូនផ្ដាច់មុខ ហើយអ្នកនាងយកទ្រព្យដែលរកបានរួមគ្នាគ្រប់យ៉ាង។ ប៉ុន្តែក្រោយការចុះចេញ លោកថាអ្នកនាងនៅតែទាមទាអោយលោកត្រលប់ទៅវិញ ដោយនៅតែរំអុកអោយលោកផ្ញើលុយអោយចាយ ទៅជួយនេះជួយនោះ ហើយនៅពេលដែលលោកមិនព្រម គឺបន្តកើតរឿងមិនចេះចប់ ប្រៀបដូចជាលោក និងអ្នកនាង នៅជាប្ដីប្រពន្ធគ្នា។ លោកថា អ្នកនាងមិនព្រមផ្ដិតមេដាយលែងលោកតាមច្បាប់នៅឡើយទេ ដោយបន្តលើកថ្ងៃ បើទៅជាលោក និងអ្នកនាង គឺអស់និស្ស័យនឹងគ្នា និងព្រមរស់នៅផ្សេងគ្នាជាយូរមកហើយ។ ដោយឡែកសម្រាប់នារីឈ្មោះ នុតនុត នោះវិញ លោកថា គឺជាប្អូនស្រីរបស់ថៅកែលក់ឡានដែលជាមេលោកប៉ុណ្ណោះ ខណៈដែលលោក និងនាង សូម្បីតែភាពស្និទ្ធិស្នាលគ្នាក៏មានកុំថាដល់ស្រលាញ់គ្នា។ លោកថាប្អូនស្រីមេលោករបស់លោក ក្រោយរងការបង្ខូចឈ្មោះ គេមានបំណងប្ដឹង ប៉ុន្តែដោយសារតែគេមិនចង់វែងឆ្ងាយ ទើបសុខចិត្តបណ្ដោយអ្នកនាង ឆ័យលី ដាឡែន។ លោកបន្តថា អ្នកនាង ឆ័យលី ដាឡែន អោយតែពេលមកលេងកូន ហើយកូនមិនតាម ឬខលហៅលោកទៅប្រើមិនបានដូចចិត្ត គឺដឹងតែប្រឌិតរឿងថាលោកទាក់ទងអ្នកនេះទាក់ទងអ្នកនោះ ខណៈដែលប្អូនស្រីរបស់ថៅកែលោក បានក្លាយជាជនរងគ្រោះជាងគេ ដោយសារតែនាង និងលោក ជួបគ្នាញឹកញាប់ជាងគេ ព្រោះតែលោកឧស្សាហ៍ទៅណាមកណាជាមួយថៅកែ។ យ៉ាងណាមិញចំពោះការបកស្រាយរបស់លោក គេមិនទាន់ដឹងថាមានការពិតកម្រិតណានៅឡើយទេ ដោយរង់ចាំមើលប្រតិកម្មពី អ្នកនាង ឆ័យលី ដាឡែន បន្តទៀតសិន។ ប៉ុន្តែកន្លងមកអ្នកនាងធ្លាប់បានប្រកាសថាខ្លួនអត់ប្រច័ណ្ឌប្ដី ហើយក៏អត់ចង់បានមកវិញដែរ គ្រាន់តែអ្នកនាងមិនអស់ចិត្តរឿងចាញ់ចាញ់ ដោយគ្រាន់តែអ្នកនាងមិនទាន់ទម្លាយរឿងរ៉ាវលម្អុិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here