ទើបកើតទេ តែកុំហក់ជាមួយ កូនប្រុស ឱក សុគន្ធកញ្ញា

0

អត្ថបទ៖ វង្ស សុម៉ាលីន

ទើបតែបានវះកាត់ចេញពីផ្ទៃម្ដាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា វេលាម៉ោង ១:៣១ នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃចន្ទ ដើមសប្ដាហ៍សោះ កូនប្រុស តារាចម្រៀងស្រីដ៏ល្បីអ្នកនាងឱក សុគន្ធកញ្ញា បានក្លាយជាទារកល្បី និងមានការចាប់អារម្មណ៍ពីមហាជន ដោយមិនប្រឹងទៅហើយ។ បណ្ដាក្រុមហ៊ុនបានជែងគ្នាចង់បានកូនរបស់អ្នកនាង អោយថតស្ពត និងត្រូវបានគេហ៊ានអោយថ្លៃកប់ពពក លើសតារាៗល្បីឈ្មោះមួយចំនួនគួរអោយសរសើរនោះផង ជាពិសេសពីសំណាក់ក្រុមហ៊ុនទឹកដោះគោ និងកន្ទបទឹកនោម ដែលកំពុងក្របួចមាត់រង់ចាំអោយកូនរបស់អាចចេញថតបាននោះ។

ទីបំផុតអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញមុខកូនប្រុសជាទីស្រឡាញ់ដែលកំពុងតែបើកភ្នែកឃើញពិភពលោក អោយមហាជនបានឃើញមុខហើយ ដោយគ្រាន់តែបង្ហោះមិនដល់ប៉ុន្មានម៉ោងផង ក៏មានការចាប់អារម្មណ៍ទៅហើយ។ ក្នុងទឹកមុខស្រស់ស្រាយ បង្ហាញឱ្យឃើញថាមានសុខភាពល្អរឹងមាំទាំងម្ដាយ និង កូន អ្នកនាងបានបង្ហើបតាមសំណេរថា ឆលី គឺមានទម្ងន់ដល់ទៅ ៣.៧៥ kg បើនិយាយពីមុខមាត់វិញនោះ គឺពិតជាឃ្យូត ស្រស់ស្អាតគួរឱ្យខ្នាញ់។

យ៉ាងណាមិញយើងក៏ឃើញមានតារារួមអាជីព រួមទាំងអ្នកគាំទ្រជាច្រើនបានបង្ហោះសារសាទរ និងជូនពរព្រមទាំង បង្ហាញភាពព្រួយបារម្ភ ពិសេសចូលរួមស្វាគមន៍ និង អបអរដល់កូនប្រុសរបស់អ្នកម្ដាយថ្មោងថ្មីរូបនេះ ទាំងមុននិងក្រោយពេលសម្រាលកូនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here