ស៊ិចស៊ីកប់ស៊េរី តែ Bee Yobo bee បែរជានិយាយចាក់ដោត ជួយល្ខោនខោល

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាហ្វេសប៊ុក Bee Yobo Bee គែជាតារាស៊ិចស៊ីមិនខ្វល់ពីការរិះគន់ និងត្រូវប៉ាន់ស្មានថា សម្រាប់ទម្រង់សិល្បៈបុរាណ នឹងមិនចូលស្រីស្អាតរូបនេះដាច់ខាត។ ប៉ុន្តែនាងបែរធ្វើអោយម្នាក់ៗស្រឡាំង នៅពេលនាងទទូចអោយជួយល្ខោនខោល។

កញ្ញា Bee Yobo បានបង្ហាញទស្សនៈ នសង្វេគចិត្ត នៅពេលកង្វះខាតរបស់ក្រុមល្ខោនខោល ត្រូវគេមើលរំលង។ នាងថា បើរឿងជេរគ្នា និងរឿងអត់ប្រយោជន៍ផ្សេងទៀត គឺយុវវ័យភាគច្រើនចែកចាយផុសផុល ដោយព័ត៌មានស្ដីពីការលើកស្ទួយវប្បធម៌ខ្លួនឯង បែរជារំលង។ កញ្ញាថាបើម្នាក់រវល់តែរឿងឈ្លោះគ្នា ឬ តាមដានរឿងមិនមានតម្លៃក្នុងហ្វេសប៊ុក គង់តែវប្បធម៌ដែលប្រឈមទាំងឡាយគេយកអស់ទេ។ ការលើកឡើងរបស់នាង គឺស្របពេលដែលនៅប្រទេសថៃ មានការសាងសង់រូបសំណាក់ស្ដេចស្វា និងយក្ស តំណាងអោយតួអង្គសំខាន់ក្នុងល្ខោនខោល ខណៈដែលថៃចង់បង្ហាញពិភពលោកថា សិល្បៈមួយនេះ ជារបស់ជាតិគេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាឯណេះវិញ បែរជាសូម្បីតែចែកចាយព័ត៌មានល្ខោនខោល ដែលគ្រោងធ្វើកម្មវិធីដើម្បីផ្សព្វផ្សាយ ក៏មិនសូវមានអ្នកចាប់អារម្មណ៍។ នាងថាខ្មែររួមគ្នាម្នាក់បន្តិចៗប៉ុណ្ណោះ ទើបសិល្បៈល្ខោនខោល អាចផ្សព្វផ្សាយបានទូលាយ ហើយបរទេស មិនហ៊ានក្រឡៃថាជារបស់គេ។

ជាមួយនឹងការប្រកូកប្រកាសគួរអោយសរសើរ កញ្ញា  Bee Yobo ក៏បានបង្ហោះនៅលើហ្វេសប៊ុក ពីការឧបត្ថម្ភជួយដល់សិល្បៈល្ខោនខោល ដែលធ្វើគេសរសើរថានាងដ្បិតថាទំនើបនិយម និងចូលចិត្តស៊ិចស៊ី ប៉ុន្តែក៏ចេះស្រលាញ់វប្បធមរបស់ជាតិខ្លួនផងដែរ។ នាងបានសរសេរថា ដេីម្បីលើកស្ទួយដល់ល្ខោនខោលរបស់ខ្មែរ ទាំងអស់គ្នាសូមចូលរួម ទោះតិចក្តីច្រើនក្តី ក្រោកឈរឡើង ការពារវប្បធម៌ជាតិយើង សាមគ្គីគ្នាឡេីង យកពេលត្រឹមតែមួយនាទីដេីម្បីធ្វេីបុណ្យសាងអំពេីល្អៗដល់សង្គមទេីបមានន័យ…”។

LEAVE A REPLY

Please enter your comment!
Please enter your name here