ទេព បូព្រឹក្ស លេង style ញាក់សាច់ ថ្ងៃបុណ្យអ៉ំទូក

0

សហការី៖ វង្ស សុម៉ាលីន

តារាចម្រៀងស្រីនិយមលេងstyle ស៊ិចស៊ីប្លែកៗ កញ្ញា ទេព បូព្រឹក្ស ក្រោយឈានជើងចេញពីផលិតកម្មហង្សមាស ត្រូវបានគេឃើញថាកេរ្តិ៍ឈ្មោះរបស់នាងហាក់មិនថមថយ។ មិនតែប៉ុណ្ណោះការលេង style ធ្វើខ្លួនកាន់តែប្លែកគួរឱ្យកត់សម្គាល់ រឹតតែធ្វើអោយនាងលេចធ្លោ។

នៅក្នុងឱកាសបុណ្យអ៉ំទូកនេះ ទេព បូព្រឹក្ស និង គូរស្នេហ៍ G-Devid បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីមួយទៀត ហាក់ប្លែកភ្នែក តាំងពីក្បាលរហូតដល់ចុងជើង។ ម៉ូដសម្លៀកបំពាក់ថ្មីនេះ ត្រូវបាននាងបង្ហោះឱ្យឃើញនៅក្នុងពេលនាងកំពុងមានវត្តមានសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីមួយ ក្នុងថ្ងៃបុណ្យអ៉ំទូករួមជាមួយនឹងដៃគូរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នាងបានយកត្បូងដែលប្រើប្រាស់សម្រាប់ឌិនលើសម្លៀកបំពាក់ យកមកឆ្នៃឌិនធ្វើជាម៉ូដសក់ រំលេចស្ទីលថ្មីគួរឱ្យទាក់ទាញមួយបែប បន្ថែមជាមួយនឹងក្បាច់រាំដ៏រស់រវើកមិនសំចៃដៃ។

ទស្សនិកជនលាន់មាត់ថា តារាចម្រៀងទេព បូព្រឹក្ស គឺជាតារាមួយរូបដែល និយមលេងស្ទីលបែបបរទេស មិនថាការ Makeup ឬ សម្លៀកបំពាក់ ហើយ style របស់នាងគឺកម្រនឹងមានតារាផ្សេងៗហ៊ានធ្វើនៅឡើយ។

ពិសេសជាងនេះ កាលពីពេលថ្មីៗ បណ្ដាហ្វេនជាច្រើនមានការភ្ញាក់ផ្អើល ចំពោះការបង្ហាញភាពស៊ិចស៊ីលើដងខ្លួនម្ដងហើយម្ដងទៀត របស់នាងជាមួយគូស្នេហ៍ ដោយមិនខ្វល់ពីការរិះគន់ថា នាង និងគូស្នេហ៍ កាន់តែដូចប្ដីប្រពន្ធ ខណៈមិនទាន់មានការកំណត់ថ្ងៃមង្គលតាមផ្លូវប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here