ឆេះរោងចក្រថ្ងៃអុំទូកទី២ ទំហំខូចខាតធ្ងន់ធ្ងរ

0

សហការី៖ វង្ស សុម៉ាលីន

រសៀលថ្ងៃទី១១ ខែ វិច្ឆិកាទំហំខូចខាតធ្ងន់ធ្ងរបាននកំពុងឆាបឆេះយ៉ាងខ្លាំង បង្ករឱ្យមានការភ្ញាក់ផ្អើល នៅរោងចក្រអាវពោង ដែលជាកន្លែងផលិតអំបោះមួយកន្លែង ស្ថិតនៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ  រាជធានីភ្នំពេញ។ នៅមិនទាន់ដឹងពីទំហំខូចខាតនៅឡើយទេ ស្របពេលដែលមានឡានពន្លត់អគ្គីភ័យបានបន្តបាញ់ពន្លត់ជាបន្តបន្ទាប់ នៅតែមិនទាន់រលត់ទាំងស្រុង ដោយមានផ្សែងខ្មួលខ្មាញ់គួរឱ្យរន្ធត់ គិតត្រឹមវេលាម៉ោងជាងម៉ោង៣រសៀលនេះ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រោងចក្រនេះគឺមិនបានឱ្យកម្មករ កម្មការិនី ឈប់សម្រាកនៅក្នុងអំឡុងថ្ងៃបុណ្យអ៉ំទូកនោះឡើយ គឺដំណើរការធ្វើការជាធម្មតា រហូតដល់រសៀលថ្ងៃទី១១ ត្រូវនឹងថ្ងៃអុំទូកទី២នេះ ធ្វើឱ្យមានអគ្គីភ័យឆាបឆេះឡើងដោយមិនទាន់បានដឹងមូលហេតុពិតប្រាកដនោះឡើយ និង មិនទាន់ដឹងថាមានជនរងគ្រោះប៉ុន្មាននាក់ដែលរងគ្រោះថ្នាក់ដោយសារអគ្គីភ័យនោះទេ។