ពិតជាឡូយណាស់! ម្ចាស់ពានឈុតបុរាណលេចធ្លោប្រចាំឆ្នាំ ទើបគ្រងតំណែងក្ដៅៗ

0

ការប្រកួតសំលៀកបំពាក់បុរាណ នៅក្នុងព្រឹត្តិការណ៍«ខួបគ្រួសារតារាកម្ពុជា» ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៩ កក្កដា កន្លងទៅ បានធ្វើអោយស្រទាប់មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានតារាចាស់ក្មេងល្បីៗរហូតដល់ជិត១០០នាក់ តែងតួបុរាណដូចទេពបុត្រទេពធីតា ចូលរួមប្រកួតប្រចែង។ ការផ្ដល់ពិន្ទុយ៉ាងសុក្រិតពី អ្នកគ្រូគង់ ណារី និងគណអធិបតី ដែលមានជំនាញសិល្បៈ បានសំដៅលើឈុតបុរាណដែលមានរចនាបទខ្មែរ ហើយជាឈុតថ្មីស្រឡាងមានសំដៅឯកសារច្បាស់លាស់ ដោយមិនមែនជាឈុតទៅរកជួលកន្លែងណាក៏ស្លៀកបាន។

ពានប្រចាំឆ្នាំទាំង៨រូប រួមមានពានតារាឆ្នើមប្រចាំគ្រួសារតារាកម្ពុជា ដែលលេចធ្លោក្នុងស្រទាប់មហាជន ដោយបានទៅរំដួលលិចទឹកព្រោះតែនាងគឺជាសមាជិកស្នូលរបស់គ្រួសារតារាដែលទទួលបានប្រជាប្រិយលេចធ្លោប្រចាំក្នុងព្រឹត្តិការណ៍ដែលនាងបង្ហាញខ្លួន។

ពានអ្នកគ្រងឈុតអស្ចារ្យបានលេចធ្លោ បានទៅលើតារាសម្ដែងកញ្ញា ភី សម័យ ដោយសារតែឈុតរបស់នាងត្រូវបានគណកម្មការយល់ថាមានការច្នៃប្រឌិតខ្ពស់ និងមានភាពប្លែកភ្នែកកម្រឃើញ ជាពិសេសគឺបានយកទុយោមករំលេចជាម៉ូដម៉ាយ។ ក្នុងនោះឈុតបុរាណចំនួន៦ កំពុងធ្វើអោយស្រទាប់មហាជនចាប់អារម្មណ៍ខ្លាំងក្លា។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម(ស្រី)៖ បានទៅលើអ្នកនាង ម៉ៅ ស៊ីណាត ដោយសារតែអ្នកនាងបានគ្រងឈុតអ្នកម្នាងក្នុងសម័យអង្គរ និងសម័យបាយ័ន ដែលឈុតនោះ មានលក្ខណៈពិសេសត្រង់ជាឈុតកែច្នៃថ្មីតាមសំណៅដើម តែបានរួមបញ្ចូលរវាងឈុតរបស់ព្រះនាងឥន្ទ្រទេវី និងឈុតអប្សរា ដើម្បីអោយកាន់តែមានលក្ខណៈស្រស់ស្អាត។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម(ប្រុស)៖ បានទៅលើតារាសម្ដែងលោក រុន ណាកូ ដែលបានគ្រងឈុតព្រះបាទ សុរិយវរ្ម័នទី២ ដែលជាអ្នកកសាងប្រសាទអង្គរវត្ត និងជាឈុតដែលមានតឹងតាងនៅលើជញ្ជាំងប្រាសាទច្បាស់លាស់។ មួយឈុតនេះត្រូវបានគណកម្មការប្រកាសថាជាឈុតដែលប្រើគ្រឿងលម្អត្រូវតាមទម្រង់មិនក្លាយ និងជាឈុតដែលបានកែច្នៃថ្មី ដែលមិនមែនជាឈុតអាចជួលនៅកន្លែងណាយកមកស្លៀកក៏បាន។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណ(ស្រី)៖ បានទៅលើពិធីការិនីស្រស់ស្អាត កញ្ញា ប៊េបី បន្ទាប់ពីនាងគ្រងឈុតមួយក្នុងចំណោមឈុតស្អាតៗរបស់ព្រះនាងឥន្ទ្រទេវី ដែលមានតឹងតាងនៅជញ្ជាំងប្រសាទព្រះខ័ន្ធ។ ឈុតនេះមានលក្ខណៈពិសេសត្រង់ជាឈុតកម្រ ជាឈុតដែលកែច្នៃថ្មីមិនមានដាក់ជួលនៅតាមវង់របាំ និងល្ខោន ហើយជាឈុតដែលពោរពេញដោយរចនាបទបែបខ្មែរពិតៗមិនមានកាឡៃ។ ម្ចាស់ពានដែលគ្រងឈុតនេះ ត្រូវគេដឹងថាមានបានជួបនូវហេតុការចម្លែកជាច្រើនផង ដែលហាក់ដូចជាម្ចាស់ឈុតចូលមកសណ្ឋិតមែនទែន។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណ(ប្រុស)៖ បានទៅលើតារាសម្ដែងលោក ស៊ិន សុធារិទ្ធិ ដោយសារតែលោកគ្រងឈុតកងទាហានក្នុងសម័យអង្គរ ដែលមានចរឹកជាភស្ដុតាងនៅលើប្រាសាទអង្គរ​ ហើយជាឈុតដែលកែច្នៃថ្មីតាមសំដៅដើម ដោយមិនសូវឃើញមានការគ្រងឈុតបែបនេះពីសំណាក់តារាៗ និងសិល្បករពីមុនមក។ នេះជាឈុតសម្រាប់ទាហានស្លៀកធ្វើចំបាំង និងជាឈុតដែលមានរចនាបទពិតប្រាកដនៅលើជញ្ជាំងប្រាសាទ។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណកែច្នៃ(ស្រី)៖ បានទៅលើតារាភេទទី៣ កញ្ញា រំដួលលិចទឹក ដោយគណកម្មការបាឯកភាពគ្នាថា បើទោះជាតារាស្រីរូបនេះ គឺតារាភេទទី៣ ប៉ុន្តែកម្មវិធីទាំងមូលគឹប្រកួតជ្រើសរើសសំលៀកបំពាក់បុរស និងសំលៀកបំពាក់ស្រ្តី ដូច្នេះសម្រាប់តារាណាក៏ដោយអោយមានឈុតត្រូវនឹងទម្រង់កម្មវិធី គឺត្រូវតែបានលើកពាន។ ឈុតរបស់នាងគឺជាឈុតព្រះនាងទេពអប្សរា ដែលបានច្នៃចេញពីកន្ទេលរំចេក​​​​​​​នៅខេត្ត​​សៀម​​រាបយកមកច្នៃ និងផ្នែកខាងម្កុដគឺច្នៃពីសំរាម​សំបកកេស​ចោលៗ។ លក្ខណៈពិសេសរបស់ឈុតនេះ គឺមានរំលេចដោយផ្កាចកយ៉ាងស្រស់ស្អាត។ នាងជាម្ចាស់ពានក្នុងពេលតែមួយ ដោយគ្រងពានជាសមាជិកគ្រួសារតារាកម្ពុជាលេចធ្លោបំផុត ក្នុងស្រទាប់មហាជនមួយទៀត។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណកែច្នៃ(ប្រុស)៖ បានទៅលើតារាសម្ដែង លោក ម៉ែន អម្រុងរ័ត្ន ដែលច្នៃឈុតពីកេន្នអោយទៅជាឈុតបែបកេន្នរ៉ាហើយ មានរចនាបទបែបខ្មែរ និងមានសិល្បៈក្នុងចំណោមឈុតប្លែកៗ និងស្រស់ស្អាតនៅក្នុងពិធីនោះ។ ឈុតរបស់លោកមានលក្ខណៈពិសេសត្រង់មានគំនិតរួមបញ្ចូល និងច្នៃប្រឌិតខ្ពស់ ហើយជាឈុតដែលមិនមានលក់ ឬជួលស្រាប់ដូចឈុតបុរាណស្អាតៗផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here