ម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោមា ចាត់ទុកទង្វើនារីម្នាក់ថា ប្រមាថព្រះកិត្តិយសអង្គព្រះមហាក្សត្រ

0

រូបភាពឈរថតសែលហ្វីរបស់នារីម្នាក់ នៅចំពោះព្រះភ័ក្ត្រអង្គព្រះមហាក្សត្រ ក្នុងពិធីបុណ្យអ៊ុំទូកថ្ងៃទី១ បានធ្វើអោយមានការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដោយគេចាត់ទុកថា ទិដ្ឋភាពដែលនារីម្នាក់នោះ ក្រោកឈរក្នុងពេលព្រះមហាក្សត្រយាងមកដល់ ហើយទាញទូរស័ព្ទមកសែលហ្វីជាមួយព្រះអង្គ ក្នុងចំណោមមហាជនយ៉ាងច្រើនកុះករ ដោយមានទាំងការផ្សាយផ្ទាល់អោយមនុស្សទូទាំងពិភពលោកបានឃើញផង ថាជាទង្វើមិនសមរម្យ និងមានន័យប្រមាថអង្គព្រះមហាក្សត្រ ដែលប្រជារាស្ត្រខ្មែរ ចាត់ទុកជាទីគោរពសក្ការៈ។ ម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោមា បានហៅទង្វើរបស់នារីម្នាក់នោះថាជាគំរូដ៏អាក្រក់ និងបានបង្ហាញរូបភាពនៃការគោរព និងប្រតិបត្តិចំពោះអង្គព្រះមហាក្សត្រ និង ព្រះញាតិវង្សនៃព្រះមហាក្សត្រនៅក្នុងប្រទេសថៃមួយចំនួន ដើម្បីជាសារអោយពលរដ្ឋទាំងឡាយ ចេះរៀបចំឥរិយាបថ នៅចំពោះអង្គព្រះមហាក្សត្រ និង ព្រះរាជវង្សអោយសមភ្នែក ក្នុងនាមជាពលរដ្ឋក្នុងប្រទេសរាជានិយម។

ម្ចាស់ក្សត្រីយ៍ សោមា បានបង្ហោះសំណេរភ្ជាប់នឹងរូបថតរបស់នារីម្នាក់នោះថា”តើអ្នកៗលោកៗគិតយ៉ាងណាដែរ? នៅពេលដែលឃើញរូបភាពនារីក្លាហានម្នាក់ខ្វះសុជីវធម៌ នៃការគោរពដល់អង្គព្រះមហាក្សត្រខ្មែរយើង ដែលព្រះអង្គជាព្រះអទិទេពនៃមនុស្សទាំងពួង និងជាម្ចាស់ផែនដី ដែលមនុស្សគ្រប់គ្នាគោរពថ្វាយតម្លៃខ្ពស់ជាទីសក្ការៈបូជា។ តែនារីម្នាក់នេះឈរស្មើ ថតរូបដោយមិនខ្វល់។ បែបនារីម្នាក់នេះ គាត់គិតថាគាត់ជាស្តេចស្រីរបស់ប្រទេសហើយមើលទៅ បានជាឈរទន្ទឹមនឹងអង្គព្រះមហាក្សត្រខ្មែរបែបនេះ! ពិតជាកំប្លែងពេកហើយអ្នកនាង សូមអ្នកនាងបើកភ្នែកមើលប្រទេសថៃផងនៃការគោរពថ្វាយតម្លៃដ៏ខ្ពស់ដល់អង្គព្រះមហាក្សត្ររបស់ថៃពីសំណាក់ប្រជាពលរដ្ឋរបស់ថៃ ចេះខ្មាស់ថៃអត់? អ្នកនាងឯងចេះ និងក្លាហានជ្រុលពេកហើយ ខ្ញុំមើលងាយអ្នកនាងឯងណាស់! ព្រោះជាខ្មែរដែលភ្លើ មិនបានមួយចំណិតក្មេងៗផង! ដែលគេចេះបន្ទន់ឥរិយាបថគោរពអង្គព្រះមហាក្សត្រខ្មែរ??? ពិតណាស់! ដូចទៅនឹងព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលព្រះអង្គបានមានព្រះរាជបន្ទូលថា?វិទ្យាសាស្ត្ររីកចម្រើនប៉ុន្តែសីលធម៌ធ្លាក់ចុះ។”

LEAVE A REPLY

Please enter your comment!
Please enter your name here