ម៉ូលីកា ជម្នះលើជំនួញ រហូតឈ្នះពានរង្វាន់

0
- Advertisement Banner -

 

អត្ថបទ៖ ឧត្តម

     តាំងពីងាកឆ្ងាយពីមុខរបរចម្រៀង អតីតតារា ចម្រៀងរ៉ុក កញ្ញា ម៉ូលីកា បានតស៊ូបង្កើតមុខរបរលក់ផលិតផលសម្រស់ ដោយជម្នះរហូត បោះជំហ៊ានបានជោគជ័យ។ នៅទីបំផុតនាងទទួលបានស្នាដៃយ៉ាងត្រចះ សមនឹងកម្លាំងដែលបានពុះពារ កន្លងមក។

    ម៉ូលីកា ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trading Co.Ltd) ត្រូវបានក្រុមហ៊ុន Luxury Smileប្រគល់ពានThe Beauty Net Idol Award 2019 កាលពីថ្ងៃទី៨ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលពិធីនេះរៀបចំ នៅផ្សារទំនើប Aeon Mall Sen Sok រាជធានីភ្នំពេញ។

​ម៉ូលីកា បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ចំពោះការបានពានរង្វាន់មួយនេះខណៈដែលមានក្រុមហ៊ុនជិត៥០ផ្សេងទៀតបានចូលរួមប្រកួតក្នុងវេទិការដ៍ធំនេះផងដែរ។ម៉ូលីកា បានទទួលពានរង្វាន់នេះ ដែលប្រគល់ផ្ទាល់ ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលតំណាងឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។ ដោយឡែក រង្វាន់ដែលត្រូវក្រុមហ៊ុនLuxury Smileរៀបចំប្រគល់ពានសហគ្រិនឆ្នើមធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស មាន៣កំរិតគឺរង្វាន់ទី១”The Top 20 Asean Successful CEO Award 2019”ទី២” The Beauty Net Idols Award 2019”និងទី៣”The Successful CEO Of The Year2019”។ ដោយឡែកម៉ូលីកា វិញឈ្នះពានទី២”The Beauty Net Idol Award 2019”។

    អ្នករៀបចំកម្មវិធី”Asean Successful Ceo Award 2019”វិញបានបង្ហើបឲ្យដឹងថាកម្មវិធីនេះរៀបចំឡើងសម្រាប់បងប្អូនដែលជាតារាល្បីៗ,Net Idols និង ម្ចាស់អាជីវកម្មខាងគ្រឿងសម្អាង,សាឡន ,ស្បា,គ្លីនិក និងកែសម្ផស្ស។កម្មវិធី”Asean Successful Ceo Award 2019”ប្រារពឡើងដើម្បីជម្រុញទៅដល់បងប្អូនតារា និងសិល្បៈផ្សេងៗ ជាពិសេសអ្នកជំនាញ ដែលមានបំណងក្នុងការពង្រឹងសក្ដានុពលនៃអាជីវកម្មរបស់ខ្លួនជាមួយដៃគូសហការណ៍ឲ្យកាន់តែមានឈ្មោះបោះសម្លេងទាំងក្នុងស្រុក និងក្រៅប្រទេសក្រោយពួកគេទទួលបានពានដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here