ស្ងាត់ៗ អាលីហ្សានិងស្វាមី សម្ងំសង់វីឡាថ្មី

0
- Advertisement Banner -

អត្ថបទ៖ វង្ស សុម៉ាលីន

អ្នកនាង អាលីហ្សា ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានសំណាងបំផុត ក្រោយរៀបការ ដោយស្វាមីរបស់នាងមិនត្រឹមតែសង្ហារប៉ុណ្ណោះទេ ក៏ជាអ្នកមានធូរធារផង។ សព្វថ្ងៃនេះនាងកំពុងសោយសុខក្នុងជីវភាពហ៉ឺហារ និងរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភ មិនខុសពីសេដ្ឋីនី។

អតីតតារាស្រីសាច់សខ្ចី អាលីហ្សា ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលយ៉ាងយូរ ខណៈពេលនេះនាងកំពុងរស់សោយសុខ ក្រោមការយកចិត្តទុកដាក់ ថ្នាក់ថ្នម ពីសំណាក់ស្វាមីជាទីស្រឡាញ់ ធ្វើឱ្យទស្សនិកជនមិនសរសើរមិនបាន។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះប្រភព ពីគណនីហ្វេកប៊ុករបស់អ្នកនាង អាលីហ្សាផ្ទាល់ ក៏បានបើកបង្ហាញឱ្យឃើញថា នាងកំពុងតែសាងសង់វីឡាថ្មីមួយយ៉ាងស្កឹមស្កៃនៅព្រែកឯង។ វីឡាថ្មីខ្ពស់សន្លឹមរបស់អាលីហ្សា បើទោះជាមិនទាន់សាងសង់រួចរាល់ ១០០% យ៉ាងណាក្ដី ប៉ុន្តែប្រណិតភាពនៃការច្នៃម៉ូដ និង សភាពធំស្កឹមស្កៃរបស់វីឡា គឺគ្រាន់តែមើលពីសម្បកក្រៅ ក៏ត្រូវបានមហាជនប៉ាន់ស្មានថា តម្លៃនៃការសាងសង់គឺមិនក្រោមរាប់សែនដុល្លា។

ក្រោយបង្ហាញឱ្យឃើញនូវសមិទ្ធផលថ្មី នេះ បណ្ដាហ្វែនជាច្រើនបានចូលរួមអបអរសាទរ និងស្ងើចសរសើរពីសំណាងរបស់នាងមិនតិចទេ ខណៈដែលជីវិតរបស់នាងជោគជ័យមិនគួរអោយជឿ ក្រោយស្ងាត់សិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here