ឌួង ហ្សូរីដា លើកពានឆ្នើមប្រចាំឆ្នាំ ក្រោយបានពានពីថៃ

0

មហាជនទើបបានដឹងថា កញ្ញា ឌួង ហ្សូរីដា ទទួលពានឆ្នើមពីប្រទេសថៃសោះ ពេលនេះ កញ្ញាទទួលបានពានឆ្នើមមួយផ្សេងទៀតហើយ ដែលពានលើកនេះ រឹតតែជាពានកិត្តិយសថែមទៀត ដ្បិតតែប្រគល់ជូនដោយអ្នករៀបចំក្នុងស្រុក។ ការទទួលបានពានឆ្នើម២បន្តបន្ទាប់គ្នាបានជួយអោយកញ្ញា កាន់តែលេចធ្លោ បន្ទាប់ពីកញ្ញា សម្រេចចិត្តបើកក្រុមហ៊ុន មុទិតា ដែលមានផលិតផលថែរក្សាសម្រស់ស្ដង់ដារច្រើនប្រភេទចរាចរនៅកម្ពុជា។

កាលពីល្ងាចថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០១៩ កម្មវិធី Successful CEO Award 2019 ដែលមានវត្តមានលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និង លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អ្នករៀបចំកម្មវិធី ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន២ បានប្រកាសថា កញ្ញា ឌួង ហ្សូរីដា ដែលគេស្គាល់ថាជាម្ចាស់ប្រេនផលិតផល MUDHITA GS-2113 ផលិតផល SSO/SHO និង ផលិតផល N27 ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន MUDHITA Trading Co.LTD ទទួលបានពានឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមម្ចាស់មុខជំនួញ២០រូប ដែលត្រូវបានកម្មវិធីសម្រេចប្រគល់ជូន។ ម្ចាស់ផលិតផលដែលទទួលបានពានឆ្នើម នៅក្នុងថ្ងៃនោះ គឺសំដៅលើម្ចាស់ក្រុមហ៊ុនផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងត្រូវបានចុះបញ្ជីផលិតផលគ្រប់ប្រភេទជាមួយក្រសួងសុខាភិបាល ព្រមជាមួយនឹងលក្ខណ្ឌជោគជ័យលើទីផ្សារនាំមុខ ទើបត្រូវបានកម្មវិធីអនុញ្ញាតិអោយចូលប្រកួត។ អ៊ីចឹងហើយ ទើប កញ្ញា ឌួង ហ្សូរីដា ទទួលបានកិត្តិយសយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានប្រកាសថាឈ្នះពាន Top 20 ក្នុងចំណោម CEO ដែលមានឈ្មោះប្រកួតជាច្រើនមកពីគហរប់ទិសទី។

នៅក្នុងពិធីនោះ បណ្ដាក្រុមហ៊ុនចូលរួម ក៏បានរៀបចំតារាម៉ូដែលស្អាត អោយដើរបង្អួតផលិតផលរបស់ខ្លួននោះផង ខណៈដែល កញ្ញា ឌួង ហ្សូរីដា បានសម្ញ៉ែងតារា Cambodia Super Model ដែលសុទ្ធតែជាសមាសភាពល្បីៗ ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង កែវ ពេជ្រ ពិសី, អ្នកនាង លី ម៉ារីណា, អ្នកនាងនៅ សូនីតា, កញ្ញា សូដា នីតា, កញ្ញា អ៊ឹង និមល, កញ្ញា សុផា លីនដា, កញ្ញា សោម ស្រីនាថ, Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ជាដើម។