គម្រោងរៀបការមិនច្បាស់ទេ! តែ ម៉េម៉ាយ សុខ សុម៉ាវត្តី និងគូស្នេហ៍ ប្ដីប្រពន្ធមិនដូរ

0

អត្ថបទ៖ រុន ណាកូ

តារាសម្តែងដែលមានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពនៅក្នុងសង្គមសិល្បៈគឺអ្នកនាង សុខសុម៉ាវត្តី នៅតែធ្វើអោយមហាជនមានការចាប់អារម្មណ៍ខ្លាំង អំពីទំនាក់ទំនង់ស្នេហារបស់នាង និងកីឡាករបាល់ទាត់វ័យក្មេង លី វ៉ាហេទ។ អ្នកទងពីមិនទាន់កំណត់គម្រោងមង្គលការនៅឡើយទេ ប៉ុន្តែបើក្រឡេកមើលសកម្មភាព និងទំនាក់ទំនងគឺស្វីតៗ ប្ដីប្រពន្ធរៀបការដោយផ្លូវការមិនដូរឡើយ។

ទោះជាប់ឈ្មោះជាស្រ្តីមេម៉ាយម្តងរួចហើយក៏ដោយ ក៏ថ្មីៗនេះអ្នកនាង សុខ សោម៉ាវត្តី បានបើកចំហរស្នេហាជាមួយបុរសសង្ហាម្នាក់គឺលោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់ ក្នុងក្រុមជំរើសជាតិយ៉ាងផ្អែមល្ហែម។ គេឃើញអ្នកទាំងពីរបណ្តើរគ្នាទៅណាមកមកណាដូចប្ដីប្រពម្ធ ស្ទើគ្រប់កម្មវិធីក្នុងសង្គម បូករួមទាំងសកម្មភាពហាត់បាល់របស់ភាគីខាងប្រុសផង ដោយមិនខ្វល់ពីការនិយាយពីក្រោយខ្នង ព្រោះតែអ្នកទាំងពីរមិនទាន់ឆ្លងកាត់ប្រពៃណី។ ទន្ទឹមនឹងការរិះគន់ពីក្រុមអ្នកអភិរក្សប្រពៃណី ដោយសារតែនាងគឺជាតារាល្បី និងជាបុគ្គលគំរូ សម្រាប់យុវវ័យ តែមហាជនជាអ្នកតាមដានមិនតិចទេ ដែលសរសើរថាតារាសម្តែងរូបនេះពោរពេញដោយសុភមង្គល។ នាងតែងតែធ្វើកាបង្ហោះ រូបផ្អែមល្ហែម ស្វិតៗស្អិត រមួតបេះដាច់ពីគ្នាគ្រប់ពេលវេលាជាមួយគូស្នេហ៍របស់នាង ធ្វើអោយប្រិយមិត្តមានការច្រណែននឹងស្នេហារបស់នាង ស្ទើរគ្រប់ពេល។

អ្នកនាងបាននិយាយថាទោះមានសម្ព័នភាពសុីជំរៅគ្នាយ៉ាងណឹងក្ដី ក៏អ្នកទាំងពីរ មិនទាន់គិតគូរពីថ្ងៃរៀបកានោះទេដោយអះអាងថារវល់ការងាររៀងៗខ្លួន និង ចង់ទុកពេលចាំមើលចិត្តគ្នាអោយបានយូរសិន ម្យ៉ាងនាងមិនចង់មានការឈឺចាប់ជាលើកទីពីរ ព្រោះតែមានពិធីមង្គលលឿនពេកនោះផង។

ខាងក្រោមនេះជាកម្រងរូបភាព ស្នេហាផ្អែមល្ហែមរវាង អ្នកនាង សុខ សុម៉ាវត្តី និងលោក លី វ៉ាហេទ៖

LEAVE A REPLY

Please enter your comment!
Please enter your name here