អត្ថបទ៖ ឧត្តម
តារាចម្រៀង និង ជាអតីតតារាបង្ហាញម៉ូដ ម៉ានីតា បើនិយាយពីប្រវត្តិសិល្បៈវិញនាងធ្លាប់សាងស្នាដៃច្រើនគួរសម។ នាងបានសម្ងំងាកទៅសិក្សាជំនាញផ្នែកនិពន្ឋ និង ដឹកនាំសម្តែងជាច្រើនឆ្នាំស្ទើរតែគេគិតថានាងបោះបង់សិល្បៈ។
យ៉ាងណាមិញ ម៉ានីតា បានកសាងសមិទ្ឋផល ក្នុងរឿងអប់រំមួយ ដែលធ្វើអោយគេមើលឃើញពីស្នាដៃ។ បងស្រីបង្កើតរបស់ តារាសម្តែងកញ្ញាម៉ានីកា រូបនេះ ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ កាលពីឆ្នាំ២០០២ ក្នុងកម្មវិធី«តារាមាសតន្ត្រី»។ ឆ្នាំ២០១៦ នាងបានប្ដូរពីអាជីព ជាតារាចម្រៀង និងជាតារាបង្ហាញម៉ូដទៅរៀនជំនាញតែងនិពន្ធ និងដឹកនាំសម្តែង។ នាងទទួលបានបរិញ្ញាខាងលើកាលពីឆ្នាំ២០១៨។ ម៉ានីតាបាននិពន្ធ និងដឹកនាំសម្តែងរឿងអប់រំមួយស្ដីសង្គមមានឈ្មោះថា«លុយ និង ស្នេហា»ជាសាច់រឿងប្រកបដោយអត្ថន័យជ្រៅហើយក៍ស្តែងឲ្យឃើញពីភាពខ្លាំងក្នុងការរំលេចស្នាដៃ។
ម៉ានីតា ថ្លែងថា រឿង«លុយ និងស្នេហា»ដែលនាងនិពន្ធ និង ដឹកនាំសម្តែង បានចេញជា Full MVផ្លូវការហើយកាលពីថ្ងៃទី៨ វិច្ឆិកា តទៅ។ ស្នាដៃនេះ បន្ទាប់ពីនាងបញ្ចប់ការងាររៀន ផ្នែកនិពន្ធ និងដឹកនាំសម្តែង នៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យល័យសិល្បៈនាដសាស្រ្ត ឯកទេស ជាកូនសិស្ស លោកគ្រូ ឳក ប៊ុនធឿន ជា ព្រឹទ្ធបុរសរងមហាវិទ្យាលយ័សិល្បៈនាដសាស្រ្ត សាស្រា្តចារ្យឯកទេស ល្ខោន និង ភាពយន្ត។ រឿង«លុយ និងស្នេហា»ចង់បង្ហាញឲ្យមនុស្សដែលស្រឡាញ់គ្នាកុំបោកប្រាស់គ្នាសុខចិត្តសម្ងំនៅជាមួយដើម្បីបានលុយឡានទ្រព្យសម្បត្តិដោយគ្មានចិត្តស្មោះ។ អ្នកដែលហ៊ានលះបង់ទ្រព្យចំពោះស្នេហាក៍កុំប្រើវិធីនេះ ដើម្បីរក្សាទឹកចិត្តស្មោះរៀងខ្លួន។











