ភិន សុដាលីស ទទួលបានកិត្តិយសឡើងកប់ នៅ ផ្សារ The Bridge Lifestyle Mall

0

ដ្បិតតែមិនចេះច្រៀង ឬ អត្ថាធិប្បាយជាពិធីការិនី តែគេកត់សម្គាល់ អ្នកនាង ភិន សុដាលីស ទទួលបានទីផ្សារមិនណយនោះទេ ក្នុងឱកាសធ្វើជាតារាកិត្តិយសក្នុងពិធីសម្ពោធនានា។ ជាក់ស្ដែង កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីដាក់អោយដំណើរការបណ្ដោះអាសន្នផ្សារទំនើប The Bridge Lifestyle Mall ស្ថិតនៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ អ្នកនាង ភិន សុដាលីស ទទួលបានកិត្តិយសយ៉ាងលេចធ្លោតែម្ដង ក្នុងនាមជាតារាសិល្បៈល្បីឈ្មោះម្នាក់។

អ្នកនាង ត្រូវគេឃើញអង្គុយជាភ្ញៀវ VIP ត្រូវបានគេអញ្ជើញឡើងថតរូប និង ដើរតួជាភ្ញៀវកិត្តិយសមួយរូបដើរទស្សនាផ្សារ ដោយមានអ្នកណែនាំជាជនបរទេសម្នាក់នាំផ្លូវ។ ភិន សុដាលីស បានថ្លែងក្នុងពិធី បើកដំណើរការបណ្ដោះអាសន្នផ្សារស្ដង់ដាររបស់ប្រទេសសិង្ហបុរី The Bridge Lifestyle Mall ដ៏ទំនើបនោះថា អ្នកនាងមិនមែនចូលរួមគ្រាន់តែជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយតាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន ទើបអ្នកនាងតែងខ្លួនយ៉ាងស្រស់ស្អាតជាថ្នូរនឹងធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ។ អ្នកនាងថា ហេតុផលនៃការទាក់ទងគឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធី ទាក់ទងអោយមកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។ អ្នកនាងថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នា។ ម្យ៉ាងមកទីផ្សារផ្សារនេះ ស្ថិតនៅក្នុងអាញារទំនើប នៅក្បែរកោះពេជ្រ ដែលជាប្រជុំជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។ អ្នកនាងថាផ្សារនេះទាំងទំនើប ទងស្អាត ធំទូលាយ ហើយថែមទាំងមានកន្លែងអង្គុយលេង និងកន្លែងថតរូបលេងជារបៀប 3D ច្រើនទៀត ដែលនាងយល់ថា ពេលចូលមកដល់ ដូចស្ថិតនៅប្រទេសទំនើបមួយ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ទីផ្សារសិល្បៈដែលនាងទទួលបានផ្សព្វថ្ងៃរួមមាន ការសម្ដែង និង ការទទួលចូលរួមជាតារាកិត្តិយស នៅក្នុងកម្មវិធីសម្ពោធនានា ដោយអ្នកនាងបង្ហើបថា ទីផ្សារចូលរួមជាកិត្តិយសក្នុងកម្មវិធីមួយនីមួយៗគឺអ្នកនាងទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើទោះអ្នកនាងមិនដឹងថា តម្លៃខ្លួនដែលអ្នកនាងទទួលបាន តើទាបជាង ឬ ខ្ពស់ជាងគេ។ អ្នកនាងនិយាយថា”សម្រាប់តារាផ្សេងទៅកម្មវិធីម្ដងៗ មិនដឹងថាគេទទួលបានប៉ុន្មានទេ ប៉ុន្តែសម្រាប់នាង គឺមានកម្រិតមួយជាក់លាក់ ដោយសារតែអ្នកនាងក្រៅពីត្រូវចំណាយពេល គឺត្រូវចំណាយលើសំលៀកបំពាក់ និង គ្រឿងអលង្កា ដើម្បីអោយខ្លួនលេចធ្លោ។ មិនខុសពីការលើកឡើង អ្នកនាង ភិន ដាលីស គ្រងមួយឈុតពណ៌ស មើលទៅស្រស់ស្អាតយ៉ាងខ្លាំង ដោយអ្នកនាងត្រូវគេកត់សម្គាល់ថា គឺជាតារាកិត្តិយសលេចធ្លោខ្លាំងនៅក្នុងពិធីទាំងមូល។

គួរបញ្ជាក់ថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here