មាស សុខសោភា ប៉ះតារា K-Pop ក្នុងព្រឹត្តិការណ៍ « ASEAN FANTASIA »

0

អត្ថបទ៖ វង្ស សុម៉ាលីន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កូរ៉េ នឹងមានការធ្វើឡើងនូវព្រឹត្តិការណ៍ប្រគុំតន្ត្រី « ASEAN FANTASIA »ធំមួយក្នុងពេលខាងមុខ។ ក្នុងនោះក៏ឃើញមានវត្តមានតារាចម្រៀងខ្មែរ គឺកញ្ញា មាស សុខសោភា របស់កម្ពុជាម្នាក់ផងដែរ។

ពិតជាមោទនភាពខ្លាំងណាស់ ដែល តារាចម្រៀងជួរមុខកញ្ញា មាស សុខសោភា នឹងតំណាងឱ្យកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍មួយនោះនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯ Changwon ប្រទេសកូរ៉េខាងត្បូង។ ក្នុងកម្មវិធីនោះ មានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY, BOA, Sandara Park ក្រុមNCT127 ជាដើម រួមទាំងតារាល្បីៗមកពីសមាជិកអាស៊ានរហូតទៅដល់៥ប្រទេស ដូចជា កម្ពុជា,វៀតណាម, ថៃ, ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។

ការរៀបចំធ្វើព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ាន និង កូរ៉េខាងត្បូង ASEAN Special Summit Commemorative Concert។ ហើយអ្វីដែលកាន់ពិសេសនោះសិល្បករកូរ៉េ និង សិល្បករអាស៊ាននឹងធ្វើការសំដែងរួមគ្នានៅលើឆាកដ៏អស្ចារ្យមួយនេះ។

អ្វីដែលជាមហាកិត្តយសនោះគឺក្នុងកម្មវិធីក៏មានវត្តមានដ៏កក់ក្ដៅក្នុងការចូលរួមទស្សនាពីសំណាក់ មន្ត្រីប្រតិភូនៃប្រទេសអាស៊ានទាំង១០ និងមន្រ្តីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here