មិនធម្មតា កូនស្រីតារាសម្ដែង អ៊ឹម ផល្លារ ឈ្លោះតតាំងតារា៣រូប មិនសំចៃមាត់

0

 

ខណៈដែលតារាសម្ដែង អ្នកស្រី រ៉េតរ៉ូស បង្ហោះសារមួយឃ្លាថា “​មនុស្សខ្ញុំជួយអ្នកហើយមិនដែលគិតថាចង់បានការតបស្នងពីអ្នកឯងវិញទេកុំនិយាយអ្វីដែលមិនពិតប្រយ័ត្នបាបចុះរនកទាំងរស់ទៅ” ស្រាប់តែម្ចាស់ហ្វេសប៊ុកឈ្មោះ ម៉ីម៉ី ដែលត្រូវគេស្គាល់ថាជាកូនស្រីបង្កើតរបស់ តារាសម្ដែង អ្នកស្រី អ៊ឹម ផល្លារ ដែលទើបផ្អើលរឿងអត់លុយបង់បន្ទប់ជួល ហើយគេបណ្ដេញចេញ ចូលមក Comment ថាអោយរហូតរាលដាលជម្លោះ ដល់ តារាចម្រៀង អ្នកនាង ឆ័យលី ដាឡែន អ្នកស្រី វ៉ាន់ថុន និង តារាចម្រៀង លោក វង្ស សច្ចៈវិជ្ជា តែម្ដង នៅថ្ងៃទី៧ វិច្ឆិកា ក្នុងឆ្នាំ២០១៩នេះ ទាំងដែលអ្នកស្រី រ៉េតរ៉ូស បង្ហោះរឿងទូទៅដែលខ្លួន កំពុងជួបដោយមិនសំដៅអ្នកស្រី អ៊ឹម ផល្លា។ អ្វីដែលគេចាប់អារម្មណ៍ គឺកូនស្រីរបស់អ្នកនាង ម៉ីម៉ី ក៏បង្ហោះតែសភាពហ៊ឺហារ ធ្វើខួបកូនសុទ្ធតែនៅក្នុងហាង ចូល KTV និងបង្ហោះញាំអីកាលីបៗ មិនសមនឹងទុកអោយម្ដាយ ត្រូវគេបណ្ដេញចេញពីផ្ទះ ដល់ថ្នាក់តារាសិល្បៈផ្អើលជួយទាល់តែសោះ។

មើលតាម Comment កូនស្រីអ្នកស្រី អ៊ឹម ផល្លារ សម្ដីមិនណយទេ ដោយក្រៅពីឈ្លោះតតាំងជាមួយអ្នកស្រី រ៉េតរ៉ូស ដែលគេដឹងថា គឺជាអ្នកប្រកូកប្រកាសអំពាវរកជំនួយអោយម្ដាយរបស់ខ្លួនមុនគេ ទម្រាំផ្អើលដល់សារព័ត៌មាន និងត្រូវគេដឹងថា ចំណាយពេលជូនឡានដឹកអ្នកស្រី អ៊ឹម ផល្លារ ទៅមកៗ ក្នុងពេលមានរឿងនោះផង។ ការតបតរបស់ម្ចាស់ហ្វេសប៊ុក ឈ្មោះ ម៉ីម៉ី បានបណ្ដាលអោយ តារា៣រូប ជាពិសេស គឺ អ្នកនាង ឆ័យលី ដាឡែន និងអ្នកស្រី វ៉ាន់ថុន ចូលមកវែកញែក ហើយក៏ក្លាយជាជម្លោះក្នុងការ Comment គ្នា។ អ្វីដែល មហាជនចាប់អារម្មណ៍ គឺ អ្នកនាង ឆ័យលី ដាឡែន បានដាក់សំណួរ ភ្ជាប់ជាមួយរូបភាពខួបកំណើតយ៉ាងអធឹកអធម ដែលម៉ីម៉ី បានបង្ហោះថា”Mëÿ Mëÿ បងសុំសួរអូនដូចល្ងង់តិចចុះ​ បងឆ្ងល់ថាអូនមេីលទៅដូចធូរធារដែលតែហេតុអីបណ្តោយម៉ែអូនធ្លាក់ខ្លួនអត់មានលុយបង់ផ្ទះគេឡេីងម៉ានខែដល់ថ្នាក់គេចាក់សោរ​ ហេីយបានបងរ៉ូសជួយរកជំនួយហេីយគេជួយជាច្រេីន​ សូមអូនជួយបកស្រាយផង​ ព្រោះអូនជាកូនស្រីគាត់? បងស្គាល់ម៉ែផល្លាយូរដែលហេីយ​”។

គេមិនដឹងសង្គ្រាមពាក្យសម្ដីនេះ នឹងបន្តជាយ៉ាងណានោះទេ បន្ទាប់ពីភាគីអ្នកនាង ម៉ីម៉ី ក៏សម្ដីលូយ ហើយភាគីម្ខាងទៀត ក៏បន្តវាយបក៕

LEAVE A REPLY

Please enter your comment!
Please enter your name here