អត្ថបទ៖ វង្ស សុម៉ាលីន
គូរស្នេហ៍ចៅខ្មែរ និង លោក ខុន ខេមរិន្ទបដែលរៀបការភេទដូចគ្នាដោយមិនខ្វល់ពីពាក្យរិះគន់ និងការរើសអើង បានបង្ហាញឱ្យឃើញនូវភាពរឹងមាំផ្នែកជីវភាពដ៏គួរឱ្យស្ងើចសរសើរ ដែលផ្ទុយពីទស្សនៈយល់ឃើញថា ស្រលាញ់ភេទដូចគ្នាគ្មានអនាគតនោះ។ លោកបានលាតត្រដាងពីទ្រព្យសម្បត្តិដែលរកបានជាមួយគ្នា ដែលធ្វើអោយអ្នកដឹងឃើញហើយបើកភ្នែកធំៗ។
ក្រោយរួមគ្នាកសាងគ្រួសារអស់ពេលមួយឆ្នាំជាងកន្លងមកនេះ ចៅខ្មែរ មិនត្រឹមតែកែប្រែពាក្យរិះគន់ មកជាពាក្យកោតសរសើរពាក់ព័ន្ធនឹងចំណងស្នេហ៍ស្រលាញ់គ្នាល្អូកល្អិនមិនខុសពីប្ដីប្រពន្ធប្រុសស្រីប៉ុណ្ណោះទេ សូម្បីតែស្ថានភាពជីវភាព ក៏ប្ដីប្រពន្ធនេះ គឺគូស្នេហាខ្លះមិនដូរផងដែរ។ ប្រើរយៈពេលខ្លីប៉ុណ្ណោះ ប្ដីប្រពន្ធភេទដូចគ្នាមួយគូនេះ ចាប់ដៃគ្នាទិញបានផ្ទះ ឡានទំនើប និងមានមុខរបរយ៉ាងហ៊ឹកហ៊ាក់។ គិតមកទល់ពេលនេះលោក និងស្វាមី បានក្លាយជាម្ចាស់អាជីវកម្មនាំចូលផ្ដាច់មុខនូវផលិតផលថែរក្សាសម្រស់ដ៏ល្បីឈ្មោះមួយផ្ដាច់នៅលើទីផ្សារអនឡាញ ដែលត្រូវគេដឹងថា ចំណាយដើមទុនមិនក្រោមសែនដុល្លារ។
អ្នកទាំងពីរក៏ជាម្ចាស់អាជីវកម្មក្រុមហ៊ុនវេលុយមួយដែលក្នុងមួយខែៗលោកទទួលបានចំណូលពាន់ដុល្លារ។ ក្នុងនោះលោកត្រូវគេដឹងថា មានរថយន្ត Lexus 330 ផ្ទាល់ខ្លួនមួយគ្រឿង និង មានផ្ទះដែលបានសន្សំទិញរួមគ្នា ដោយមិនបង់រំលោះតម្លៃជិត១០ម៉ឺនដុល្លារផងដែរ។ ក្នុងនោះ លោកក៏នៅមានគម្រោងធំៗជាច្រើនទៀតត្រៀមនឹងបង្ហាញ ដើម្បីសម្ញ៉ែងភាពជោគជ័យក្រោយចាប់ដៃគ្នារៀបការភេទដូចគ្នានោះផងដែរ៕