ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចុះចែកឱសថ និង ពិនិត្យសុខភាពកម្លាំងប្រចាំការ

0

អត្ថបទ៖ ឧត្តម

មហាជននិងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុតែងតែគោរពឲ្យតម្លៃដល់ឯកឧត្តមជួន ណារិនស្នងការេខេត្តព្រះសីហនុរមែងចុះតទល់ការងារមិនថាយប់ថ្ងៃ។លើសពីនេះតែងតែគិតគូប្រជាជនមន្ត្រីរាជការស្រឡាញ់ស្មើៗគ្នារហូតក្លាយជាមន្ត្រីគម្រូប្រកបដោយចិត្តធម៌មុឺងម៉ាត់លះបង់ខ្ពស់ទោះហត់នឿយយ៉ាងណា។
នៅលើបណ្តាញសង្គមផ្ទាល់របសឯកឧត្តសេនីយ៍ទោជួនណារិន្ទបានបង្ហោះសសារកាលពីមុននេះថា «:heart:ខ្ញុំបាទ​ បានដាក់បទបញ្ជារជូនទៅការិយាល័យកណ្ដាលភស្តុភា និងការិយាល័យ នគរបាលសុខាភិបាល នៃ ស្នងការដ្ឋានខេត្តព្រះសីហនុចុះចែកឱសថ និងពិនិត្យ ថែរទាំសុខភាពបឋមជូនកងកម្លាំងអន្តរាគមន៌ ដែលប្រចាំការនៅព្រលានយន្តហោះកងកេងជាប្រចាំ ។

+ពិនិត្យម្ហូបដោយមានគុណភាព រស់ជាតិ អនាម័យដល់កងកំលាំងរាល់ពេល។
ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមការងារនគរបាលសុខាភិបាលនៃស្នងការដ្ឋានដឹកនាំដោយលោក វរៈសេនីយ៍ឯក ស៊ុប លាងស៊ បានចុះទៅពិនិត្យសុខភាពជូនបងប្អូនកងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានខេត្តដែលកំពុងប្រចាំការដើម្បីទ្រសភាពការណ៍ និងសុខសុវត្តិភាពនៅព្រលានកងកេង ។

លោកវរៈសេនីយ៍ឯក ស៊ុប លាងស៊ នាយការិយាល័យសុខាភិបាលនៃស្នងការដ្ឋានខេត្តបានអោយដឹងថា ក្រុមការងាររបស់លោក​ បានចុះមកត្រួតពិនិត្យសុខភាពជូនកងកម្លាំងអន្តរាគមន៍ពិសេដែលប្រចាំការទ្រសភាពការណ៍នេះ ដោយពិនិត្យព្យាបាលជំងឺផ្តាសាយ ចំនួន០៤នាក់ រាគចំនួន០៤នាក់ របួសស្មាចំនួន០១នាក់ ឈឺក្បាលចំនួន០២នាក់ និងឈឺភ្នែក០៤នាក់ ។

លោកវរៈសេនីយ៍ឯក ស៊ុប លាងស៊បានបញ្ជាក់ថា ក្រុមការងារលោកក៍បានចែកឱសថមួយចំនួន ជាពិសេសប្រដាប់ប្រដាររុំរបួសជូនដល់កងកម្លាំងទាំងអស់ទុកប្រើប្រាស់តាមតំរូវការ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here